កីឡា
វឿន វាសនា ក្រសោបបានតំណែងកីឡាករល្អប្រចាំការប្រកួត ៧ លើកពីជ័យជម្នះ ១៣ លើក
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា បានជួយក្រុមបាល់ទះ Win Streak ឈ្នះ ១៣ ប្រកួតជាប់គ្នាក្នុងលីគបាល់ទះអាជីពតៃវ៉ាន់ បន្ទាប់ពីបញ្ចប់ការប្រកួត ២ លើកកាលចុងសប្តាហ៍មុននេះ ហើយក្នុងចំណោមការប្រកួតទាំង ២ នោះ វាសនា ក៏ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ១ លើក។

កាលពីថ្ងៃ សៅរិ៍ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្រុមបាល់ទះ Win Streak បានយកឈ្នះលើក្រុម TSG Skyhawks ក្នុងលទ្ធផល ៣ សិតទល់ ១។ ចំណែកនៅថ្ងៃ អាទិត្យ ទី ១៦ ខែ វិច្ឆិកា ពួកគេបានបន្តយកឈ្នះលើក្រុម Taipei East Power ក្នុងលទ្ធផល ៣ សិតទល់ ១។

ជ័យជម្នះ ១៣ ប្រកួតជាប់ៗគ្នានៅរដូវកាលនេះ ជាពិសេសការប្រកួត ២ ប្រកួតចុងក្រោយ គឺសុទ្ធតែមានការចូលរួមសាងគុណសម្បត្តិយ៉ាងធំធេងដោយកីឡាករកម្ពុជា មានដើមកំណើតមកពីខេត្តបាត់ដំបង។ រឿងដ៏អស្ចារ្យបំផុត គឺការប្រកួតទល់នឹងក្រុម TSG Skyhawks កីឡាករត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត បន្ទាប់ពីរកបានពិន្ទុសរុបចំនួន ២៨ ពិន្ទុ។

នេះជាលើកទី ៧ ហើយសម្រាប់ វឿន វាសនា ដែលជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតនៅរដូវកាលនេះជាមួយក្រុមបាល់ទះ Win Streak បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ១៣ ប្រកួត។ តាមរយៈស្ថិតិទាំងនេះ បានធ្វើឱ្យកីឡាករ កម្ពុជា វ័យ ២៤ ឆ្នាំ កម្ពស់ ១.៩៦ ម៉ែត្រ កំពុងក្លាយជាកីឡាករដ៏លេចធ្លោបំផុតរបស់ Win Streak និងនៅលីគបាល់ទះ តៃវ៉ាន់ ទាំងមូល៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


