Connect with us

កីឡា

អត្តពលិកកម្ពុជាទាំងអស់ស្នាក់រួមគ្នាមិនបែងចែកតាមប្រភេទកីឡាដូចរាល់ដងនោះឡើយនៅស៊ីហ្គេម ថៃ

បានផុស

នៅ

ក្រុម​អត្តពលិក​កម្ពុជា​ទាំង​ ១២​ប្រភេទ​កីឡា​នឹង​ត្រូវ​ប្រកួត​ពីរ​កន្លែង​ផ្សេងគ្នា​គឺ​នៅ​ឯ​ទីក្រុង​បាងកក​ និង​ខេត្ត​ឈុន​បូរី​ ស្រប​ពេល​ការ​ស្នាក់នៅ​គឺ​​រួម​គ្នា​ដោយ​មិនគិត​​ប្រភេទ​កីឡា​ណា​នោះ​ទេ​ក្រោម​ការ​យកចិត្ត​ទុកដាក់ខ្ពស់​លើ​ការ​ការពារ​សន្តិសុខ​យ៉ាងតឹងរឹង​ពី​ម្ចាស់​ផ្ទះ​ថៃ​ អំឡុង​ស៊ីហ្គេម​ ចាប់​ពី​ថ្ងៃ​ទី៩​ ដល់​ ២០​ ខែ​ធ្ន ២០២៥​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​តំណាង

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជា បាន​លើក​ឡើង​ថា​ ពាក់ព័ន្ធ​និង​ការ​ហូប​ចុក​ស្នាក់នៅ ប្រតិភូ​ ​ក្រុម​អត្តពលិក​កម្ពុជា​មាន​លក្ខណៈ​ពិសេស​ជាង​បណ្ដា​ប្រទេស​ផ្សេងៗ​ដោយ​បាន​ស្នាក់​នៅ​រួម​គ្នា​តែ​ម្ដង​ដោយ​មិន​បែងចែក​តាម​ប្រភេ​ទ​កីឡា​នោះ​ទេ។​ ចំណុច​នេះ​វា​ខុស​ពី​បណ្ដា​ប្រទេស​ចូលរួម​ផ្សេងៗ​ដែល​ត្រូវ​ស្នាក់នៅទៅ​តាម​ប្រភេទ​កីឡា​និមួយៗ។​

ថ្នាក់ដឹកនាំ​ឆ្នើម​ខាង​ផ្នែក​កីឡា​ខាង​លើ​បន្ត​ទៀត​ថា​ ជុំ​វិញ​សន្តិសុខ​ និង​សុវត្ថិភាព​វិញ​គឺ​នឹង​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ និង​តឹងរឹង​បំផុត​លើ​ប្រតិភូ​ គ្រូ​បង្វឹក​ អត្តពលិក​ទាំ​ង​អស់​មិន​ថា​នៅ​ឯ​ទីលាន​ប្រកួត​ និង​ពេល​ធ្វើ​ដំណើរ​នោះ​ទេ។​ ពោល​នឹង​មាន​ការ​មើល​ថែ​សុវត្តិភាព​ខ្ពស់​ចំពោះ​ក្រុម​កម្ពុជា។​

លោក​ ញ៉ាន សុខវិសាល

បញ្ជាក់​ដែរ​ថា​ ស៊ីហ្គេម​ លើក​ទី៣៣​ ឯ​ប្រទេស​ថៃ​ ឆ្នាំ​២០២៥​ នេះ​កម្ពុជា​ សម្រេច​បញ្ជូន​តែ​ ១២​ប្រភេទ​កីឡា​ ស្មើ​ហ្នឹង​អត្តពលិក​ ១៣៧​នាក់​ប៉ុណ្ណោះ​ ព្រោះ​បារម្ភ​ពី​សុខសុវត្ថិភាពផ្សេងៗ​ដោយ​សារ​តែ​ជម្លោះ​ព្រំដែន​នៅ​មិន​ទាន់ស្ងប់ស្ងាត់​ ១០០%​ នៅ​ឡើយ​ទេ។​ ១២​ប្រភេទ​កីឡា​រួម​មាន កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាអេឡិចត្រូនិក កីឡាគុនដាវ  កីឡាកាយសម្ព័ន្ធ កីឡាជឺជីតស៊ូ កីឡាឃីតបុកស៊ីង កីឡាតេក្វាន់ដូ-WT កីឡាជិះសេះ កីឡាម៉ូតូទឹក (Jetski) កីឡាទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ៕​ (ប្រភពដើម​ NOCC)

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម