កីឡា
វិសាខា នាំចូលខ្សែប្រយុទ្ធកម្ពស់ខ្ពស់ ជាអតីតកីឡាករលេងនៅលីគកំពូល ស៊ែប៉ី
ក្លិបបាល់ទាត់ វិសាខា បានប្រកាសនាំចូលខ្សែប្រយុទ្ធថ្មីម្នាក់ នាព្រឹកថ្ងៃ ពុធ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៥ គឺកីឡាករសញ្ជាតិ ស៊ែប៉ី Pavle Ivelja ដែលធ្លាប់មានប្រវត្តិលេងនៅលីគកំពូល ស៊ែប៉ី ផ្ទាល់តែម្តង។

ការប្រកាសនេះ បានធ្វើឡើងរំលង ១ ថ្ងៃ បន្ទាប់ពីពួកគេប្រកាសចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធសញ្ជាតិ កេនយ៉ា Benson Ochieng កាលពីថ្ងៃទី ១៦ ខែ ធ្នូ ។ ដូច្នេះការមកដល់របស់កីឡាករ Pavle Ivelja នឹងក្លាយជាអ្នកជំនួសតំណែងរបស់ Benson Ochieng ដែលទើបចាកចេញ។

កីឡាករ Pavle Ivelja បច្ចុប្បន្នមានវ័យ ២៧ ឆ្នាំ លេងតួនាទីជាខ្សែប្រយុទ្ធប្រអប់ជួរមុខ។ ខ្សែប្រយុទ្ធកម្ពស់ ១.៩៣ ម៉ែត្ររូបនេះ មានបទពិសោធច្រើនលេងនៅលីគកំពូល ស៊ែប៉ី ដែលស្ថិតក្នុងប្រទេសរបស់ខ្លួន ដូចជានៅក្លិប Javor-Matis, Radnicki Nis និង Radnicki 1923។ ចុងក្រោយ រូបគេបានទៅចូលរួមជាមួយក្លិប Cheonan City នៃលីគទី ២ កូរ៉េខាងត្បូង បានកន្លះរដូវកាល មុនពេលផ្លាស់មកចូលរួមជាមួយ វិសាខា ។

ក្រឡេកទៅមើលស្ថិតិផ្ទាល់ខ្លួនវិញ Pavle Ivelja បង្ហាញខ្លួននៅលើទីលានគ្រប់ក្លិបទាំងអស់ចំនួន ១២៣ ប្រកួត ក្នុងនោះរូបគេរកបានគ្រាប់បាល់បានចំនួន ៣៣ គ្រាប់ និង ៦ បញ្ជូន (assist)៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


