Connect with us

កីឡា

Daily Record បានផ្សាយពីអតីតកីឡាករ Sunderland ម្នាក់ នឹងផ្លាស់មកព្រះខ័នរាជស្វាយរៀង

បានផុស

នៅ

ខ្សែបម្រើសញ្ជាតិ ស្កុតលែនដ៍ Connor Shields ត្រូវបានសារព័ត៌មាន ស្កុតលែនដ៍ Daily Record ចុះផ្សាយ នឹងមកចូលរួមជាមួយក្លិប កម្ពុជា ព្រះខ័នរាជស្វាយរៀង នៅខែ ធ្នូ ឆ្នាំ ២០២៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពខាងលើបានឱ្យដឹង ថា កីឡាករ Connor Shields បានចុះហត្ថលេខាលើកិច្ចសន្យាកន្លះរដូវកាល ក្នុងការចូលរួមជាមួយក្លិបម្ចាស់ជើងឯកលីគកំពូល កម្ពុជា ព្រះខ័នរាជស្វាយរៀង។ កីឡាករសញ្ជាតិ ស្កិតលែនដ៍ វ័យ ២៨ ឆ្នាំ ត្រូវបានក្លិបនៅស្កុតលែនដ៍ អង់គ្លេស អឺរ៉ុប ម៉ិចស៊ិក ថៃ និងឥណ្ឌា ផ្តល់ជូនសំណើជាបន្តបន្ទាប់ បន្ទាប់ពីចាកចេញពីក្លិបលីគកំពូល ឥណ្ឌា Chennaiyin FC ប៉ុន្តែចុងក្រោយ រូបគេសម្រេចជ្រើសរើសយកការមកចូលរួមជាមួយក្លិប កម្ពុជា វិញ។

កីឡាករ Shields បានចំណាយពេលភាគច្រើន លេងនៅប្រទេសកំណើត ស្កុតលែនដ៍ និង អង់គ្លេស ហើយក្នុងនោះក៏មានក្លិប Sunderland ដែលជាក្លិបដ៏ធំមួយផងដែរ។ ទោះបីជាយ៉ាងណា អាជីពរបស់ Shields ត្រូវបានទទួលគេស្គាល់ ថា ជោគជ័យខ្លាំង នៅពេលចូលរួមជាមួយក្លិប Chennaiyin FC នា ២ រដូវកាលចុងក្រោយ។ កីឡាករបានជាប់ឈ្មោះជា កីឡាករល្អប្រចាំឆ្នាំរបស់ក្លិបរយៈពេលពីរឆ្នាំជាប់គ្នា ហើយក៏ក្លាយជាកីឡាករដែលបង្កើតឱកាសច្រើនបំផុតក្នុងលីគនារដូវកាលចុងក្រោយ។

គួរបញ្ជាក់ ថា គិតត្រឹមពេលនេះក្លិប ព្រះខ័នរាជស្វាយរៀង មិនទាន់បានប្រកាសអំពីនាំចូលកីឡាកររូបនេះជាផ្លូវការនៅឡើយទេ ប៉ុន្តែបើផ្អែកជាមួយប្រភពខាងលើ និងពាក្យចចាមអារ៉ាមកន្លងមក អ្នក​គាំទ្រ​អាចសន្មតបានសឹងតែ ១០០% ដែលនេះជារឿងពិត ពីព្រោះ ព្រះខ័នរាជស្វាយរៀង ត្រូវតែបន្ថែមកីឡាករបរទេសថ្មីជាចាំបាច់ ដើម្បីលេងបានអន្តរជាតិ ដូចជា Shopee Cup និង AFC Challange League៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម