Connect with us

កីឡា

កីឡាករ​ជម្រើស​ជាតិ​វាយ​សី​ វណ្ណធុន​ ការ​ដែល​អាច​រស់នៅ​បាន​ដោយ​ខ្លួន​ឯង​ជា​អ្វី​ដែល​ឪពុកម្ដាយ​សប្បាយ​ចិត្ត​បំផុត​

បានផុស

នៅ

ម្ចាស់​មេដាយ​មាស​ World Police នៅ​សហរដ្ឋអាមេរិក​ និង​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ២០២៣​ កីឡាករ វ៉ាត់​ វណ្ណធុន​ ថា​កីឡា​វាយ​សី​នេះ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​ជំហរ​រស់នៅ​ដោយ​ខ្លួន​ឯង​ ខណៈ​លោក​ឪពុក​អ្នក​ម្ដាយ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ឃើញ​កូន​ជោគជ័យ​ និង​អាច​រស់នៅ​ដោយ​ខ្លួន​ឯង​បានមិន​ពឹង​គ្រួសារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ វ៉ាត់ វណ្ណធុន​

កីឡាករ​ វ៉ាត់​ វណ្ណធុន​ បាន​ឲ្យ​ដឹង​ថា​ លោក​ឪពុក​អ្នក​ម្ដាយ​គឺ​សប្បាយ​ចិត្ត​ខ្លាំង​នៅ​ពេល​ឃើញ​កូន​តស៊ូ​ហ្វឹកហាត់​កីឡា​វាយ​សី​នេះ​រហូត​ទទួល​បាន​ជោគជ័យ​ដូច​ពេល​នេះ។​ ពិសេស​នោះ​គឺ​ឃើញ​កូន​អាច​រស់នៅ​បាន​ដោយ​ខ្លួន​ឯង​មិន​ពឹងពាក់​លើ​គ្រួសារ​ជា​ដើម។​

កីឡាករ​ វ៉ាត់​ វណ្ណធុន​

កូន​អ្នក​ខេត្ត​កំពង់ឆ្នាំ​រូប​នេះ​បន្តទៀត​ថា​ កីឡា​វាយ​សី​នេះ​បាន​ជួយ​ខ្លួន​បាន​ច្រើន​គឺ​ទទួល​បាន​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ដោយ​រូប​គេ​ជា​កីឡាករ​របស់​ក្រសួង​មហាផ្ទៃ។​ ក្រៅ​ពី​នេះ​រូប​គេ​មាន​ប្រាក់​ចំណូល​ពី​ជម្រើសជាតិ​ និង​ការ​បង្ហាត់​សិស្ស​តាម​ក្លឹប​ឯកជន។​ លើស​ពី​នេះ​ទៅ​ទៀត​ការទទួល​បាន​​កិត្តិយសចំពោះ​​ខ្លួន​ឯង​ ក្រុម​គ្រួសារ​ដែល​មាន​មហាជន​ស្គាល់​ និង​ដឹង​ពី​សមត្ថភាព​ប្រកួត​ផង​ដែរ។​

កីឡាករ​ វ៉ាត់ វណ្ណធុន​

កីឡាករ​ជើង​ខ្លាំង​រូប​នេះ​ថា​ពិត​ជា​សប្បាយ​ចិត្ត​ ព្រោះ​ការ​ចាប់​អាជីព​កីឡា​ដែល​ខ្លួន​ស្រឡាញ់​នេះ​ទទួល​បាន​ជោគជ័យ​ និង​ផ្លែផ្កា​ដូច​នេះ។​ ប្រាក់​ចំណូល​ពី​ជម្រើស​ជាតិ​ និង​ការ​បង្ហាត់​សិស្ស​ផ្សេងៗ​នេះ​អាច​ធ្វើ​ឲ្យ​ខ្លួន​អាច​រស់​នៅ​ដោយ​មិន​បាច់​ពឹង​គ្រួសារ​ដូច​មុន។​

កីឡាករ​ វ៉ាត់ វណ្ណធុន​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ កីឡាករ​ វ៉ាត់ វណ្ណធុន​ ជា​កីឡាករ​ដែល​មាន​សមត្ថភាព​លេចធ្លោ​មួយ​រូប​ក្នុង​កីឡាវាយ​សី​នេះ។​ រូប​គេ​បាន​ហ្វឹកហាត់​តាំង​ពី​តូច​រហូត​អាច​ជាប់​ជា​កីឡាករ​ថ្នាល​ និង​បន្ត​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា។​ កូន​អ្នក​ខេត្ត​កំពង់ឆ្នាំ​រូប​នេះ​ហ្វឹកហាត់​កីឡា​វាយ​សី​បាន​ជិត​ ១០​ឆ្នាំ​មកហើយ។​ រូប​គេ​ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​វាយ​សី​កម្ពុជា​នៅ​ឆ្នាំ​២០២៥​ និង​ជា​គ្រូ​បង្ហាត់​បែប​សុខភាព​នៅ​ក្លឹប​ 3B Badminton​ ផង​ដែរ៕​

វណ្ណធុន និង​លោកឪពុកអ្នក​ម្ដាយ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម