កីឡា
ប៉ះគ្នាថ្ងៃស្អែក Lion City ត្រូវការឈ្នះដើម្បីកំណត់ត្រាល្អ ខណៈ ព្រះខ័នរាជស្វាយរៀង មានទំនុកចិត្ត
ក្រុមបាល់ទាត់ Lion City Sailors របស់សិង្ហបុរី ត្រូវការស្វែងរកកំណត់ត្រាល្អនៅពេលពួកគេជួប ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៧:៣០នាទី យប់ ថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ វគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ ASEAN Club Championship។

នេះជាការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ Lion City Sailors ហើយពួកគេក៏អស់ឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។ ចំណែក ព្រះខ័នរាជស្វាយរៀង ជាការប្រកួតលើកទី៤ និងនៅមានឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុម Lion City រកបាន ៤ ពិន្ទុ ស្ថិតនៅលេខ ៤ ក្នុងតារាងពូល B បន្ទាប់ពីបានឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ២ ប្រកួត អស់ឱកាសឡើងវគ្គបន្តហើយ ប៉ុន្តែពួកគេត្រូវការឈ្នះ ដើម្បីទទួលបានចំណាត់ថ្នាក់ល្អគឺនៅលើ ព្រះខ័នរាជស្វាយរៀង។ ប្រសិនបើ ពួកគេចាញ់ ពួកគេនឹងមានចំណាត់ថ្នាក់ទាប ហើយពិបាកស្វែងរកកៅអីនៅរដូវកាលក្រោយ។

មិនត្រឹមតែដើម្បីរក្សាចំណាត់ថ្នាក់ល្អក្នុងពូលសម្រាប់រដូវកាលក្រោយប៉ុណ្ណោះទេ ក្រុម Lion City Sailors ក៏ត្រូវការឈ្នះដើម្បីមានស្ថិតិល្អលើក្រុមរបស់កម្ពុជា ពីព្រោះពួកគេជាក្រុមខ្លាំងដែលកំពុងលេងពានអាស៊ីកម្រិតទី២ AFC Champions League Two។

ចំណែក ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះច្រើនគ្រាប់ដើម្បីបន្តក្តីសង្ឃឹមក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមតំណាងកម្ពុជានេះទើបឆ្លងកាត់ ៣ ប្រកួត រកបាន ៤ ពិន្ទុ ពីការឈ្នះ១ ស្មើ១ និងចាញ់ ១ កំពុងស្ថិតនៅលេខ ៣ ក្នុងពូល។ ប្រសិនបើការប្រកួតនេះបញ្ចប់ត្រឹមលទ្ធផលស្មើក៏ ព្រះខ័នរាជស្វាយរៀង អស់ឱកាសដែរ ពីព្រោះក្រុមខ្លាំង Johor Darul Tazim ស្ថិតនៅលេខ ២ មាន ១០ ពិន្ទុស្រាប់ហើយដែលមានភាគរយខ្ពស់ក្នុងការឡើងទៅកាន់វគ្គបន្ត។

ជាមួយគ្នានេះ លោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង មានការជឿជាក់លើកូនក្រុមធ្វើបានល្អ។ លោកបានប្រាប់«កម្ពុជាថ្មី»មុនចេញទៅសិង្ហបុរីថា ៖«ការប្រកួតអន្តរជាតិកន្លងទៅយើងប៉ះសុទ្ធតែក្រុមខ្លាំងៗជាងយើង ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង ធ្វើបានល្អ ហើយលើកនេះ យើងនៅតែសង្ឃឹមធ្វើបានល្អទៀត ដើម្បីនាំភាពរីករាយជូនអ្នកគាំទ្រ»។

នៅពូលជាមួយគ្នានេះ ក្រុម Nam Dinh របស់ វៀតណាម បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបានឈ្នះទាំង ៤ ប្រកួត រកបាន ១២ ពិន្ទុ ឈរលើកំពូលតារាង។ ការប្រកួតចុងក្រោយ ពួកគេមិនខ្វល់អ្វីទាំងអស់ នៅពេលជួបក្រុម Johor។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នៅសល់ ១ ប្រកួតទៀតជាមួយ Bangkok United ដែលមិនទាន់ប្រកាសកាលបរិច្ឆេទនៃការប្រកូតថ្មី៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


