Connect with us

កីឡា

ពានសម្តេចក្រឡាហោម ស ខេង រកឃើញក្រុមខ្លាំងប៉ះគ្នាវគ្គ ៨ ក្រុមចុងក្រោយ

បានផុស

នៅ

ការ​ប្រកួត​កីឡា​បាល់ទះ​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៤ បាន​បញ្ចប់​វគ្គ​ ១៦ ក្រុមចុងក្រោយ​ហើយ ខណៈក្រុមត្រូវជួបគ្នាវគ្គ ៨ ក្រុមចុងក្រោយ សុទ្ធតែជាក្រុមខ្លាំងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃ ចន្ទ ទី ២៤ ខែ កុម្ភៈ ម្សិលមិញនេះ។ ក្រុមទទួលបានកៅអីឡើងមកជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយ រួមមាន ស្នងការខេត្តព្រះសីហនុ ត្រូវជួបក្រុម ស្នងការខេត្តកោះកុង។ ក្រុមកងពលធំអន្តរាគមន៍លេខ ៣ ត្រូវជួបក្រុម បញ្ជាការដ្ឋានអង្គរក្ស A។ ក្រុមស្នងការរាជធានីភ្នំពេញ ត្រូវជួបក្រុម ស្នងការខេត្តស្វាយរៀង និងចុងក្រោយក្រុមក្រសួងមហាផ្ទៃ ត្រូវជួបក្រុម វិសាខា។

គួរបញ្ជាក់ ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ដោយការប្រកួតនឹងចាប់ផ្តើមពីម៉ោង ១២ ថ្ងៃត្រង់តទៅ នៅសាលបាល់ទះពហុកីឡដ្ឋានជាតិ អូឡាំពិក។

លទ្ធផល​វគ្គ ១៦ ក្រុម​ចុង​ក្រោយ

  • ស្នងការ​ខេត្ត​ ព្រៃវែង ០-៣ ស្នងការ​ខេត្ត​ កោះកុង
  • ស្នងការ​ខេត្ត​ ព្រះសីហនុ ៣-២ ស្នងការ​ខេត្ត​ កំពង់ឆ្នាំង
  • កង​ពល​ធំ​អន្តរាគមន៍​លេខ៣ ៣-២ ស្នងការ​ខេត្ត​ ពោធិ៍សាត់
  • បញ្ជាការដ្ឋាន​អង្គរក្ស A ៣-២ ស្នងការ​ខេត្ត​ មណ្ឌលគិរី
  • ស្នងការ​រាជធានី​ភ្នំពេញ ៣-២ ស្នងការ​ខេត្ត​ ត្បូងឃ្មុំ
  • ស្នងការ​ខេត្ត​ ស្វាយរៀង ៣-០ លោកតាឌីព្រះវិហារ
  • ក្រសួងមហាផ្ទៃ ៣-០ រាជសីអង្គរ​ សៀមរាប
  • វិសាខា ៣-១ បញ្ជាការដ្ឋាន​​អង្គរក្ស B

គូ​ប្រកួតវគ្គ ៨ ក្រុម​ចុង​ក្រោយ

  • ស្នងការ​ខេត្ត​ កោះកុង vs ស្នងការ​ខេត្ត​ ព្រះសីហនុ
  • កងពល​ធំអន្តរាគមន៍​លេខ៣ vs បញ្ជាការដ្ឋាន​អង្គរក្ស A
  • ស្នងការ​រាជធានីភ្នំពេញ vs ស្នងការ​ខេត្ត​ ស្វាយរៀង
  • វិសាខា vs ក្រសួងមហា​ផ្ទៃ

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • ស្នងការ​ខេត្ត​ កោះកុង vs ស្នងការ​ខេត្ត​ ព្រះសីហនុ / កងពល​ធំអន្តរាគមន៍​លេខ៣ vs បញ្ជាការដ្ឋាន​អង្គរក្ស A
  • ស្នងការ​រាជធានីភ្នំពេញ vs ស្នងការ​ខេត្ត​ ស្វាយរៀង / វិសាខា VS ក្រសួងមហា​ផ្ទៃ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម