កីឡា
គូប្រជែងរបស់ក្លិបកម្ពជា គឺ Dewa និង Manila កំពុងបង្កើនកីឡាករបរទេសថ្មី ក្នុងពានអាស៊ី
ការប្រកួតពានរង្វាន់ក្លិបទ្វីបអាស៊ីកម្រិតទី ៣ AFC Challenge League នៅរដូវកាល ២០២៥-២០២៦ នឹងកាន់តែតានតឹងខ្លាំង បន្ទាប់ពីក្រុមទាំងអស់ ជាពិសេសក្រុមនៅតំបន់ អាស៊ីខាងកើត សុទ្ធតែបន្ថែមសមាជិកកីឡាករបរទេសថ្មីល្អ ដើម្បីប្រជែងក្នុងពាននេះ។

ការប្រកួតពាន ACGL បានឈានដល់វគ្គ ៨ ក្រុមចុងក្រោយហើយ ខណៈនៅ តំបន់អាស៊ីខាងកើត គឺក្រុម ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុម ភ្នំពេញក្រោន និង Dewa United របស់ ឥណ្ឌូណេស៊ី ត្រូវជួបជាមួយក្រុម Manila Diger FC របស់ ហ្វីលីពីន។
យ៉ាងណា មុនការប្រកួតវគ្គ ៨ ក្រុមមកដល់ ឃើញ ថា ទាំងក្រុម កម្ពុជា និងក្រុមផ្សេងៗសុទ្ធតែបន្ថែមកីឡាករបរទេសថ្មី ដើម្បីពង្រឹងក្រុមឱ្យកាន់តែខ្លាំងក្លា។ ក្រុម Dewa United មុនទីផ្សារដោះដូរកីឡាករខែ មករា ពួកគេមានកីឡាករបរទេសសរុបចំនួន ៧ នាក់ ប៉ុន្តែនៅខែ មករា ឆ្នាំ ២០២៦ ពួកគេបាននាំចូលកីឡាករបរទេសចំនួន ៤ នាក់ទៀត ដែលធ្វើឱ្យពួកគេមានកីឡាករបរទេសបច្ចុប្បន្នរហូតដល់ទៅ ១១ នាក់។

កីឡាករបទេសថ្មី ដែល Dewa ទើបតែនាំចូលថ្មីកាលពីខែ មករា កន្លងទៅ រួមមានខ្សែការពារសញ្ជាតិ ចាម៉ៃកា Damion Lowe, ខ្សែប្រយុទ្ធស្លាបឆ្វេងសញ្ជាតិ ម៉ារ៉ុក-អាមេរិក Noah Sadaoui, ខ្សែប្រយុទ្ធស្លាបស្តាំសញ្ជាតិ ប្រេស៊ីល Vico និងខ្សែប្រយុទ្ធកណ្តាលសញ្ជាតិ ជប៉ុន Kodai Tanak។

ក្រឡេកទៅមើលក្រុម Manila Digger FC វិញ មានកីឡាករបរទេសស្រាប់ កាលពីមុនទីផ្សារដោះដូរកីឡាករខែ មករា រហូតដល់ទៅ ១៤ នាក់ទៅហើយ។ យ៉ាងណា នៅខែ មករា កន្លងទៅនេះ ពួកគេបាននាំចូលកីឡាករបរទេសថ្មី ២ រូបបន្ថែមទៀត ដើម្បីត្រៀមការប្រកួតពាន ACGL។ កីឡាករថ្មី ២ រូប ដែលពួកគេទើបនាំចូលរួមមានខ្សែបម្រើការពារសញ្ជាតិ ហ្គាំប៉ី កីឡាករ Assan Badjie និងខ្សែប្រយុទ្ធសញ្ជាតិ ហ្គាំប៉ី មួយរូបទៀត កីឡាករ Mustapha Jallow។


ការបន្ថែមកីឡាករបរទេសថ្មីៗសម្រាប់ ២ ក្រុមខាងលើ នឹងធ្វើឱ្យការប្រកួតកាន់តែតានតឹងសម្រាប់ក្រុម កម្ពុជា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រាកដណាស់ ថា នឹងមានក្រុម កម្ពុជា មួយត្រូវឡើងរវាង ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមរបស់កម្ពុជា នឹងជួប Dewa United ឬ Manila Digger។
គួរឱ្យដឹង ថា ការប្រកួតវគ្គ ៨ ក្រុមពាន ACGL ប្រចាំតំបន់ អាស៊ីខាងកើត នឹងធ្វើឡើង ២ ជើង ដោយជើងទី ១ នៅថ្ងៃទី ៥ ខែ មីនា និងជើងទី ២ នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


