កីឡា
ដៃប៉ះសេថ្មីរបស់វិសាខា Ave Joshua Retamar ទទួលបានការសរសើរពីមិត្តរួចក្រុមក្រោយលេងឆាប់ត្រូវគ្នា
កីឡាករហ្វីលីពីន Ave Joshua Retamar ដែលវិសាខាបានយកមកជួយក្រុមក្នុងពានរង្វាន់សម្ដេច ក្រឡាហោម នេះគឺទទួលបានការសរសើរជាខ្លាំងពីមិត្តរួមក្រុមក្រោយលេងឆាប់យល់ចិត្តគ្នាយ៉ាងល្អនៃវគ្គសន្សំពិន្ទុក្នុងពូល និងជួយក្រុមបានឡើងទៅជុំទី២ បន្តទៀត។

Ave Joshua Retamar និងក្រុមវិសាខា
Ave Joshua Retamar ត្រូវបានមិត្តរួមក្រុមសរសើរពីសមត្ថភាពលេងល្អតាមរយៈការលេងឆាប់យល់ចិត្តគ្នាក្នុងក្រុមទាំងមូលផង និងការលើកបាល់បានស្អាតៗឲ្យស្មាត់វាយផ្ដាច់យកពិន្ទុផង។ គួន ម៉ុម និងកីឡាករ ពិន សារុន បានពេញចិត្តជាខ្លាំងចំពោះការប៉ះបាល់របស់កីឡាករហ្វីលីពីនរូបនេះរហូតហ៊ាននិយាយាសមត្ថភាពល្អជាង សួន ចាន់ណារ៉ូ ទៅទៀត។

កីឡាករ Ave Joshua Retamar
ការទទួលបានអ្នកប៉ះសេដែលមានសមត្ថភាពល្អបែបនេះបានធ្វើឲ្យកីឡាករក្នុងរបស់វិសាខា ហាក់មានកម្លាំងចិត្តខ្លាំង និងមិនខ្លាចបារម្ភក្នុងការជួបក្រុមខ្លាំងៗដែលលេចធ្លោនៃពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ នេះនោះឡើយ។ ដូច្នេះមានអ្នកប៉ះសេហ្វីលីពីនម្នាក់នេះហើយក្រុម គួន ម៉ុម ចង់ប៉ះក្រុមណាក៏បានដែរ។

ក្រុមវិសាខា ៣ប្រកួតក្នុងពូល H
បញ្ជាក់ដែរថា ក្រុមបាល់ទះវិសាខា បាននាំយកកីឡាករឆ្នើមរបស់ហ្វីលីពីន Ave Joshua Retamar មកជួយក្រុមក្នុងពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ដែលកំពុងដំណើរការប្រកួតតាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ មកម្ល៉េះ។ ក្រុមវិសាខាបានឡើងទៅជុំទី២ វគ្គ១៦ក្រុមហើយបន្ទាប់ពីក្រុមនេះធ្វើបានល្អយ៉ាងនៅវគ្គជម្រុះក្នុងពូល H ឈ្នះទាំង ៣ប្រកួតកន្លងទៅ។ វិសាខា ក្នុងពានរង្វាន់នេះគឺបង្ហាញទម្រង់លេងយ៉ាងល្អ និងជាក្រុមលេចធ្លោមួយដែលមិនអាចមើលស្រាលបាននោះឡើយនៅរដូវកាលថ្មីនេះ។ រង់ចាំមើលក្រុមរបស់ គួន ម៉ុម មួយនេះអាចដណ្ដើមយកពានរង្វាន់សម្ដេច ក្រឡាហោម ឆ្នាំនេះបានទេ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


