កីឡា
ឈ្នះ ៣-០ ឡើងទៅជុំទី៣ មែនតែលោក អ៊ូ សុផល កូនក្រុមលេងអត់កើតសោះមិនដឹងអារម្មណ៍ទៅណាម្នាក់ៗ
លោក អ៊ូ សុផល គ្រូបង្វឹករបស់ក្រុមបាល់ទះក្រសួងមហាផ្ទៃ បង្ហាញអារម្មណ៍មិនសូវសប្បាយចិត្តជាមួយកូនក្រុមនោះឡើយ ដោយសារតែលេងមិនសូវបានល្អលេងដោយមិនមានអារម្មណ៍សោះម្នាក់ៗបើទោះជាឈ្នះលើដៃគូ ៣-០ បែបនេះក៏ដោយ។

ក្រុមមហាផ្ទៃ និងស្នងការសៀមរាប
គ្រូបង្វឹករបស់ក្រសួងមហាផ្ទៃ លោក អ៊ូ សុផល បានឲ្យដឹងថា ការប្រកួតប៉ះស្នងការ ន.ប ខេត្តសៀមរាប ម្សិលមិញនេះចំណុចដែលកូនក្រុមធ្វើបានល្អគឺមានតិចណាស់ ប៉ុន្តែចំណុចខ្វះខាតវិញគឺមានច្រើនមែនទែន។ នេះដោយសារតែប៉ះខាងសៀមរាបកម្រិតនៅក្រោមមហាផ្ទៃទើបអាចទទួលបានជ័យជម្នះក្នុងប្រកួតមួយនេះបាន។ ប្រសិនបើប៉ះក្រុមដែលល្អមានកម្រិតប្រហាក់ប្រហែលគឺមហាផ្ទៃយ៉ាប់ហើយបើលេងដូចម្សិលមិញនេះនោះ។

លោក អ៊ូ សុផល
លោក អ៊ូ សុផល បន្ថែមទៀតថា ចំណុចខ្វះខាតនោះគឺការចាប់សេវាមិនសូវបានល្អ និងធ្វើឲ្យខូចសេវាវិញក៏ច្រើនផងដែរ។ កីឡាករហាក់ដូចជាមិនមានអារម្មណ៍ក្នុងការលេង និងមិនបានប្រមូលអារម្មណ៍ឲ្យមូលផ្តោតតែលើការប្រកួតនោះទេ។ ជាមួយគ្នានោះដែរលោកបានព្យាយាមសម្រួលអារម្មណ៍ឲ្យកីឡាករផ្តោតលើការប្រកួតឡើងវិញដែរ ប៉ុន្តែម្នាក់ៗគឺនៅដដែល។

ក្រុមមហាផ្ទៃ និងស្នងការសៀមរាប
បញ្ជាក់ដែរថា ម្សិលមិញនេះក្រុមបាល់ទះក្រសួងមហាផ្ទៃ បានយកឈ្នះលើក្រុមបាល់ទះស្នងការ ន.ប ខេត្តសៀមរាប ដោយលទ្ធផល ៣-០ បានឡើងទៅជុំទី៣ វគ្គ ៨ក្រុមចុងក្រោយ។ វគ្គ ៨ក្រុមចុងក្រោយនេះ មហាផ្ទៃ នឹងត្រូវប៉ះ វិសាខា នៃវគ្គចាញ់ធ្លាក់ពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ នេះ៕

ក្រុមមហាផ្ទៃ និងស្នងការសៀមរាប
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


