កីឡា
កីឡាករ យ៉ុន ខេមរៈ៖ ទីបំផុតខ្ញុំបានជួបនិមិត្តរូបរបស់ខ្ញុំហើយថ្ងៃទី២៥ កុម្ភៈ ២០២៦
កីឡាករឆ្នើមរបស់ក្រុមបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ យ៉ុន ខេមរៈ បានបង្ហោះនៅហ្វេសបុកផេករបស់ខ្លួនថា ទីបំផុតរូបគេបានប៉ះកីឡាករនិមិត្តរូបរបស់ខ្លួនហើយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ នេះ។

កីឡាករ យ៉ុន ខេមរៈ
យ៉ុន ខេមរៈ បង្ហោះលើកឡើងនេះក្នុងន័យត្រេកអរដែលបានជួបជើងខ្លាំងប្រចាំប្រទេស និងជាកីឡាករដែលខ្លួនស្រឡាញ់ចូលចិត្តតែងតែយកគំរូតាមនោះគឺរៀមច្បង សួន ចាន់ណារ៉ូ។ រូបគេបានបន្លុយពាក្យទៀតថា «ក្មេងដើរលឿនតែចាស់ស្គាល់ផ្លូវ» និងពាក្យ «រលកក្រោយច្រានរលកមុន» ថែមទៀតផង។ ដូច្នេះក្នុងន័យនេះរូបគេចង់បញ្ជាក់ថាខ្លួនឯងក្មេងៗនៅពេលនេះអាចមានសមត្ថភាពលេងឈ្នះរៀមច្បងរលកមុនបានទេនៅការប្រកួតវគ្គចាញ់ធ្លាក់ ៨ក្រុមចុងក្រោយនេះ។

កីឡាករ សួន ចាន់ណារ៉ូ
យ៉ាងណាជំនួបរវាងស្នងការ ន.ប រាជធានីភ្នំពេញ និងស្នងការ ន.ប ខេត្តស្វាយរៀង នៅវគ្គ ៨ក្រុមចុងក្រោយនេះបានធ្វើឲ្យអ្នកតាមដានហាក់ស្ដាយជាខ្លាំង និងមិនចង់ឲ្យប៉ះគ្នានៅក្នុងវគ្គនេះឡើយ។ ព្រោះការប៉ះគ្នារវាងក្រុមទាំងពីរនឹងមានម្នាក់ធ្លាក់ត្រឹមនេះហើយ។ រង់ចាំមើលទាំងអស់គ្នារវាងក្រុមខ្លាំងកំពុងឡើងថ្វីដៃ ស្នងការ ន.ប រាជធានីភ្នំពេញ របស់ យ៉ុន ខេមរៈ ឬក្រុមស្នងការ ន.ប ខេត្តព្រៃវែង របស់ សួន ចាន់ណារ៉ូ ជាអ្នកមានវាសនាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តនៃពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ ដែលកំពុងធ្វើការប្រកួតនៅពេលនេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


