កីឡា
លោក អ៊ូ សុផល ប៉ះវិសាខាលើកនេះពិបាកបន្តិចដោយសារកីឡាករអត់ជុំគ្នា ប៉ុន្តែនៅតែមានចំណុចអាចយកឈ្នះ
លោក អ៊ូ សុផល ការប៉ះវិសាខា វគ្គ ៨ក្រុមពានរង្វាន់សម្ដេច ក្រឡាហោម លើកនេះពិបាកបន្តិចហើយដោយសារកីឡាករមិនអាចលេងជុំគ្នាបាន ប៉ុន្តែលោកនៅតែមានជំនឿចិត្ត និងសមត្ថភាពរបស់កូនក្រុមខ្លួន។

កម្មវិធីប្រកួត
គ្រូបង្វឹកក្រុមបាល់ទះក្រសួងមហាផ្ទៃ លោក អ៊ូ សុផល បានឲ្យដឹងថា ការជួបវិសាខាវគ្គ ៨ក្រុមលើកនេះគឺមិនដូចការប៉ះគ្នានៅពានរង្វាន់សប្បុរសធម៌ប៉ុន្មានខែមុននោះទេ ព្រោះកីឡាករជម្រើសជាតិជាប់បម្រាមដាក់លេងបានតែ ២នាក់ប៉ុណ្ណោះ។ ដូច្នេះក្នុងចំណោមកីឡាករ កែវ ស្រេងលីហួរ ធី ម៉េងហួង មឿន ម៉េងឡាយ ប្រសិនបើមានពីរនាក់គឺត្រូវអត់មួយសម្រាប់ប្រកួតលើកនេះ។

ក្រុមបាល់ទះក្រសួងមហាផ្ទៃ
លោក អ៊ូ សុផល បន្ថែមទៀតថា ប្រវត្តិនៃការប៉ះវិសាខាគឺច្រើនដងមកហើយដោយលទ្ធផលមានឈ្នះមានចាញ់កន្លងមក។ យ៉ាណាមកដល់កម្រិតអាជីពដូចគ្នានេះគឺគ្មានអ្វីត្រូវខ្លាចដៃគូនោះឡើយ ពោលក្រុមណាមានចិត្តសាស្ត្រខ្លាំងជាងក្រុមនោះជាអ្នកឈ្នះ។ យ៉ាងណាលោកនៅតែជឿជាក់លើកូនក្រុមរបស់លោកថាអាចនឹងទទួលបានជ័យជម្នះ ព្រោះលោកនៅតែមើលឃើញពីចំណុចខ្វះខាតរបស់ដៃគូដែលអាចយកឈ្នះបាន។

ក្រុមបាល់ទះវិសាខា
បញ្ជាក់ដែរថា ពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ នេះឈានដល់ជុំទី៣ វគ្គ ៨ក្រុមចុងក្រោយហើយនៅថ្ងៃទី២៥ ខែកុម្ភៈ។ ក្រុមធំក្រសួងមហាផ្ទៃ នឹងត្រូវប៉ះក្រុមវិសាខា នៅវគ្គចាញ់ធ្លាក់នេះវេលាម៉ោង ៦ល្ងាចនេះ។ ចំណែក ៣គូទៀតនោះគឺមាន ស្នងការ ន.ប ខេត្តកោះកុង ប៉ះ ស្នងការខេត្តព្រះសីហនុ ម៉ោង ១២ថ្ងៃត្រង់ បញ្ជាការដ្ឋានអង្គរក្យ A ប៉ះ កងពលធំលេខ៣ វេលាម៉ោង ២រសៀល និងស្នងការរាជធានី ភ្នំពេញ ប៉ះ ស្នងការខេត្តស្វាយរៀង វេលាម៉ោង ៤ល្ងាចតទៅ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


