កីឡា
កម្ពុជា កាន់តែឃើញពន្លឺបំបែកកំណត់ត្រាចំនួនអ្នកគាំទ្រផ្ទាល់ ពាន AFC Challenge League វគ្គ ៨ ក្រុមចុងក្រោយ
ក្នុងវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challange League កាលពីរដូវកាលមុន ២០២៤-២០២៥ កម្ពុជា ជាប់លេខ ២ ដែលមានអ្នកគាំទ្រចូលទស្សនានៅកីឡដ្ឋានផ្ទាល់ច្រើនបំផុត ខណៈរដូវកាល ២០២៥-២០២៦ នេះ ក្រុម កម្ពុជា ២ គឺព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ត្រូវជួបគ្នាវគ្គ ៨ ក្រុមចុងក្រោយ ដែលសុទ្ធតែធ្វើនៅទឹកដីកម្ពុជា។

កាលពីរដូវកាលមុន អំឡុងការប្រកួត ព្រះខ័នរាជស្វាយរៀង បើកទ្វារកីឡដ្ឋានជាតិមរតកតេជោទទួលក្រុមភ្ញៀវ Shan United នាថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៥ គឺ កម្ពុជា ជាប់លេខ ២ មានអ្នកគាំទ្រចូលទស្សនានៅកីឡដ្ឋានផ្ទាល់ច្រើនបំផុតក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពាន ACGL ដោយមានអ្នកទស្សនាចំនួន ១៥.៧៧៨ នាក់។ បញ្ជាក់ផងដែរ នៅក្នុងការប្រកួតទាំង ២ ជើងក្នុងវគ្គ ៨ ក្រុម ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Shan United ក្នុងលទ្ធផល ៧-៤។

ដោយឡែកការប្រកួត ក្រុមរបស់ប្រទេសឥណ្ឌា East Bengal ទទួលស្វាគមន៍ក្រុម AK Arkadag របស់ តួកមេនីស្ថាន នៅថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៥ បានជាប់លេខ ១ មានអ្នកគាំទ្រចូលទស្សនានៅកីឡដ្ឋានផ្ទាល់ច្រើនបំផុតក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពាន ACGL ដោយមានអ្នកទស្សនាផ្ទាល់ចំនួន ២៥.៤៩៧ នាក់។
ទាំងនេះជាកំណត់ត្រាកាលពីវគ្គ ៨ ក្រុមចុងក្រោយពាន ACGL កាលពីរដូវមុន ២០២៤-២០២៥ ដែលមានអ្នកទស្សនាផ្ទាល់ច្រើនបំផុត។ យ៉ាងណា នៅរដូវកាលនេះ កម្ពុជា កំពុងមានភាគរយនឹងអាចបំបែកកំណត់ត្រារបស់ក្រុម ឥណ្ឌា ដោយសារក្រុម កម្ពុជា គឺព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ត្រូវជួបគ្នា ២ ជើងនៅទឹកដី កម្ពុជា ក្នុងវគ្គ ៨ ក្រុមចុងក្រោយនេះ។

ជើងទី ១ ភ្នំពេញក្រោន ត្រូវបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុម ព្រខ័នរាជស្វាយរៀង នៅថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៦។ ចំណែកការប្រកួតជើងទី ព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វាកីឡដ្ឋានពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦។
គិតត្រឹមព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៦ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានធ្វើបច្ចុប្បន្នភាពពីសំបុត្រគឺ ចំនួន ១០០០០ សន្លឹក (១ម៉ឺនសន្លឹក) ត្រូវបានលក់អស់ ហើយនេះជាការធ្វើបច្ចុប្បន្នភាពសំបុត្រលើកទី៣។ លើកទី១ កាលពីថ្ងៃទីថ្ងៃទី១៨ ខែកុម្ភៈ ក្លិបបានប្រកាសពីការលក់សំបុត្របឋមចំនួន ៣៥០០ សន្លឹកអស់ និងលើកទី២ កាលពីថ្ងៃទី២៨ ខែកុម្ភៈ សំបុត្រចំនួន ៦០០០ សន្លឹកត្រូវបានលក់អស់។ ដូច្នេះគិតមកដល់ពេលនេះ សំបុត្រប្រហែលជាជាង ១ ម៉ឺនសន្លឹកហើយត្រូវបានលក់អស់ ខណៈការប្រកួតនៅសល់ ៣ ថ្ងៃទៀត។ តើអាចទេ កម្ពុជា បំបែកកំណត់ត្រាចំនួនអ្នកគាំទ្ររបស់ប្រទេសឥណ្ឌា កាលពីរដូវកាលមុន?

កុំភ្លេចណា ចូលរួមគាំទ្រក្លិបបាល់ទាត់កម្ពុជាយើងទាំង ២ ទាំងអស់គ្នា ដើម្បីបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រនៅក្នុងប្រពានរង្វាន់ AFC Challenge League នេះ។

ខាងក្រោមនេះជាកំណត់ត្រាអ្នកគាំទ្រចូលទស្សនាផ្ទាល់វគ្គ៨ក្រុមចុងក្រោយពាន ACGL កាលពីរដូវកាលមុន៖
- Al-Arabi ១-០ Al-Seeb មាន អ្នកទស្សនា ៤.៣២៧នាក់ ថ្ងៃទី៥ មីនា ២០២៥ នៅគុយវែត
- Al-Seeb ២-២ Al-Arabi មាន អ្នកទស្សនា ៤.៣៨៧នាក់ ថ្ងៃទី១២ មីនា ២០២៥ នៅអូម៉ង់
- East Bengal ០-១ Arkadag មាន អ្នកទស្សនា ២៥.៤៩៧នាក់ ថ្ងៃទី៥ មីនា ២០២៥ នៅឥណ្ឌា
- Arkadag ២-១ East Bengal មាន អ្នកទស្សនា ១០.០០០នាក់ ថ្ងៃទី១២ មីនា ២០២៥ នៅតួកមេនីស្ថាន
- ព្រះខ័នរាជស្វាយរៀង ៦-២ Shan United មាន អ្នកទស្សនា ១៥.៧៧៨នាក់ ថ្ងៃទី៦ មីនា ២០២៥ នៅកម្ពុជា
- Shan United ២-១ ព្រះខ័នរាជស្វាយរៀង មាន អ្នកទស្សនា ៥៥០នាក់ ថ្ងៃទី១៣ មីនា ២០២៥ នៅមីយ៉ាន់ម៉ា
- Tainan City ០-០ Madura United មាន អ្នកទស្សនា ៨៩២នាក់ ថ្ងៃទី៦ មីនា ២០២៥ នៅតៃវ៉ាន់
- Madura United ៣-០ Tianan City មាន អ្នកទស្សនា ១.៣៧៩នាក់ ថ្ងៃទី១៣ មីនា ២០២៥ នៅឥណ្ឌូណេស៊ី


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


