Connect with us

កីឡា

ឪពុក​របស់​ សុផាត​ មេសា​ រឹតតែ​ជំរុញ​ទឹក​ចិត្ត​ពេល​ឃើញ​មហាជន​គាំទ្រកូន​ច្រើន​

បានផុស

នៅ

សុផាត​ មេសា​ បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៤​ ខែ​មីនា​ ឆ្នាំ​២០២៦​ នេះ​មាន​ការ​ចែករំលែក​ច្រើន​ និង​សរសើរ​ចំពោះ​សមត្ថភាព​របស់​គេ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ ស្រប​ពេល​ឪពុក​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ឃើញ​មាន​ការ​គាំទ្រ​ច្រើន​ចំពោះ​កូន​បែប​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ម៉ាក់​ សុផាត​ ដែល​ជា​ឪពុក​របស់​ សុផាត​ មេសា​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​កូន​ប្រុស​ប្រកួត​ឈ្នះ​ពាន​រង្វាន់​កាល​ពី​ថ្ងៃ​ទី១៤​ មីនា​ ២០២៦​ នេះ​គឺ​បាន​ឃើញ​មាន​មហាជន​អ្នក​គាំទ្រ​ច្រើន​សរសើរ​ចំពោះ​សមត្ថភាព​ពិសេស​ការ​យក​ឈ្នះ​រៀមច្បង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ លោក​ផ្ទាល់​ក៏​ដូច​គ្នា​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើង​ចំពោះ​ជ័យជម្នះ​ និង​ឃើញ​ការ​គាំទ្រ​មក​លើ​កូន​ច្រើន​ដូច​នេះ។​

សុផាត​ មេសា​ យក​ពាន​ជូន​តា

ឪពុក​របស់​ សុផាត​ មេសា​ ខាង​លើ​បន្ថែម​ទៀត​ថា​ លោក​នៅ​តែ​បន្ត​ជំរុញ​លើក​ទឺកចិត្ត​កូន​ឲ្យ​រឹតតែ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​មិន​ត្រូវ​ធ្វេស​ប្រហែស​ និង​មាន​ការ​ប្រុងប្រយ័ត្ន​កាន់​តែ​ខ្ពស់​ដើម្បី​បន្ត​ដំណើរ​លើ​វិថី​កីឡា​មួយ​បាន​កាន់​តែ​យូរ។ ​គោល​ដៅ​បន្ត​ទៅ​ទៀត​គឺ​បង្កើន​សមត្ថភាព​ កេរ្តិ៍ឈ្មោះ​ ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ និង​មាន​ជីវភាព​ធូរធា​ដូច​រៀមច្បង​ក្នុង​ផ្សេងៗ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ។​

បញ្ជាក់​ដែរ​ថា​ សុផាត​ មេសា​ ជា​​កូន​ប្រុស​លោក​ ម៉ាក់​ សុផាត​ អតីត​អ្នក​ប្រដាល់​សកល​ និង​ជា​ចៅ​ប្រុស​របស់​លោក​ព្រឹទ្ធាចារ្យ​ ញ៉ូវ​ ម៉ាក់​ ផង​ដែរ។​ រូប​គេ​ឈ្នះ​ពាន​រង្វាន់​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​លើក​ចុង​ក្រោយ​នេះ​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២៦​ នៅ​ជុំ​ទី១​ ផ្ដួល​ ប៉ុង​ ធារី​ ឲ្យ​បោះ​បង់​ការ​ប្រកួត​នៅ​ទឹកទី១​ និង​ជុំ​ទី២​ វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្ដួល​ ណង​ សាវ​ ឲ្យ​បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី១​ ទទួល​បាន​ពាន​រង្វាន់​១​ អម​ដោយ​ទឹក​ប្រាក់​ ៨លាន​រៀល៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម