កីឡា
រកឃើញក្រុមឡើងនិង ធ្លាក់ក្នុងពូល A
បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងពូល A យប់មិញ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងវែលស៍ បានដឹកដៃគ្នាឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមធ្លាក់គឺ ទួរគី។

អ៊ីតាលី បានយកឈ្នះ វែលស៍ ដែលមានគ្នាត្រឹម១០នាក់ក្នុងលទ្ធផល ១-០ រកបានដោយកីឡាករ Matteo Pessina នៅនាទីទី៣៩។

ការប្រកួតមួយគូទៀត ស្វីស បានយកឈ្នះ ទួរគី ៣-១។ ៣គ្រាប់របស់ស្វីសរកបានកីឡាករ Haris Seferovic នៅនាទីទី៦ និង Xherdan Shaqiri រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី ២៦និង៦៨។ ចំណែកឯមួយគ្រាប់របស់ ទួរគី រកបានដោយកីឡាករ Irfan Kahveci នៅនាទីទី៦២។

ឆ្លងកាត់គ្រប់ការប្រកួតក្នុងពូល A អ៊ីតាលី ឈរលេខ១ មាន៩ពិន្ទុពេញ, វែលស៍ ឈរលេខ២មាន៤ពិន្ទុ, ស្វីសឈរលេខ៣មាន៤ពិន្ទុដូចគ្នាតែចាញ់គ្រាប់បាល់វែលស៍ ចំណែក ទួរគី នៅក្រោមគេ មាន០ពិន្ទុ។

ទោះឈរលេខ៣មែន តែស្វីស មិនទាន់អស់ឱកាសឡើងទៅកាន់បន្តនោះទេ ពោលគឺត្រូវរង់ចាំអ៊ុតមើលជាមួយក្រុមលេខ៣មកពីពូលផ្សេងទៀត ដើម្បីយកក្រុមលេខ៣ល្អចំនួន៤ក្រុម ឡើងវគ្គ១៦ក្រុមចុងក្រោយ៕
ដោយ៖ Vann Vann
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


