កីឡា
អតីតអត្តពលិកអូឡាំពិក ផ្តល់បទពិសោធន៍ការងារកីឡាដល់និស្សិតកម្ពុជា និង ជប៉ុន៣៧រូប
អតីតអត្តពលិកកីឡាអូឡាំពិក ដែលបច្ចុប្បន្នជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)លោក វ៉ាត់ ចំរើន បានផ្តល់បទពិសោធន៍ការងារកីឡា ដល់និស្សិតកម្ពុជា និងជប៉ុន ចំនួន៣៧រូប។
កម្មវិធីផ្ដល់បទពិសោធន៍ដែលធ្វើឡើងកាលពីថ្ងៃទី២៥សីហាម្សិលមិញនេះ ត្រូវបានគេប្រសិទ្ធិ នាមថា Diverse Voyage ដែលរៀបចំឡើងដោយអង្គការ Global inclubation X Fostering Talents (GIFT) របស់ប្រទេសជប៉ុន ។កម្មវិធី Diverse Voyage Phnom Penh នេះធ្វើឡើងតាមប្រព័ន្ធZoom ដែលគោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកកំពស់ និង ផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក និង ស្មារតីអូឡាំពិកគឺមិត្តភាព សាមគ្គីភាព និង យុត្តិ ធម៌(Friend Solidarity Fairness) ។
ក្នុងថានៈជាវាគ្មិនលោក វ៉ាត់ ចំរើន បានពន្យល់ថា តើត្រូវធ្វើដូចម្ដេចដើម្បីយើងហាត់កីឡាផង និង រៀនសូត្រផងបាន? នោះគឺត្រូវបែងចែកឲ្យ បានច្បាស់លាស់រវាងពេលវេលាសិក្សា និង ពេល វេលាហ្វឹកហាត់។ ជាមួយគ្នានេះ ការតាំងចិត្តមិនបោះបង់ចោលគោលដៅហ្វឹកហាត់ដើម្បីសម្រេចឲ្យបានជំនាញមួយច្បាស់លាស់ នោះជោគជ័យនឹងនៅកៀកនឹងកណ្ដាប់ដៃរបស់យើងហើយ។ ជាមួយគ្នានេះ ត្រូវជំរុញយុវជនឲ្យខិតខំរៀនសូ ត្រអប់រំខ្លួនឲ្យគោរពក្រមសីលធម៌រស់នៅប្រកប ដោយភាពថ្លៃថ្នូរ ដើម្បីដើរឲ្យទាន់យុគសម័យបច្ចេកវិទ្យាទំនើប ដោយប្រកាន់យកផ្លូវសុចរឹត និង ទៀតត្រង់ ។


ជាមួយនឹងការបែងចែកនូវបទពិសោធន៍មានទាំងជីវិតតស៊ូផ្ទាល់ខ្លួនគឺតាំងពីចាប់ផ្ដើមអាជីពជាអ្នកកីឡារហូតដល់ក្លាយជាកីឡាករអូឡាំពិកនិងជាអ្នកដឹកនាំកីឡាជាន់ខ្ពស់នាពេលបច្ចុប្បន្ននេះ ។ លោក វ៉ាត់ ចំរើន បានចែករំលែកនូវបទពិសោធន៍ការងារកីឡារួមជាមួយជីវិតតស៊ូ ដើម្បីក្លាយជាកីឡាករល្អរួមជាមួយបទពិសោធន៍ការងារនៅក្នុងការប្រកួតកីឡាអូឡាំពិកការងារត្រៀមស៊ីហ្គេមឆ្នាំ ២០២៣ជាមួយនឹងទស្សនៈវិស័យកីឡាករ កីឡា ការិនី។


ជីវិតឆ្លងកាត់ពីកីឡាករមួយរូបរហូតក្លាយជាកីឡាករអូឡាំពិកនិងក្លាយជាថ្នាក់ដឹកនាំកីឡាតើត្រូវធ្វើបែបណាខ្លះ ដើម្បីឲ្យបានទទួលជោគជ័យ? កត្តានេះគឺត្រូវតែមានគោលដៅច្បាស់លាស់ ការមានជំនឿចិត្តលើខ្លួនឯង ការប្ដេជ្ញាចិត្ត ការកំណត់ពីវិន័យសម្រាប់ខ្លួនឯងឲ្យបានល្អ ខិតខំធ្វើការឲ្យខ្លាំងក្លា ទាំងកម្លាំងកាយ ទាំងបញ្ញា នោះទើបយើងសម្រេចគោលដៅបាន។ និស្សិតកម្ពុជា និង ជប៉ុនទាំង៣៧រូប ប្រកាសចាត់ទុកថា បទពិសោធន៍របស់លោក វ៉ាត់ ចំរើន ពិតជាមានតម្លៃសម្រាប់មនុស្សទូទៅយកទៅធ្វើជាបទពិសោធន៍សម្រាប់ជីវិត ៕
អត្ថបទ៖ វិសិទ្ធ

-
ចរាចរណ៍១ សប្តាហ៍ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន