កីឡា
រដ្ឋបាលកីឡា មានសារសំខាន់ ក្នុងការជំរុញឱ្យមន្ត្រីកីឡា បំពេញចរន្តការងារកាន់តែរលូន និងមានប្រសិទ្ធភាព
វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ជាវគ្គដែលមានសារសំខាន់ណាស់ ក្នុងការជួយជំរុញឱ្យមន្ត្រីកីឡាអាចបំពេញចរន្តការងាររដ្ឋបាលកីឡា និងការងារទំនាក់ទំនង ក្នុងរង្វង់ជំនាញកីឡាឲ្យកាន់តែរលូន និងកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមាន ប្រសាសន៍លើកឡើងបែបនេះ នៅក្នុងពិធីបិទបញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា ដែលជាវគ្គសិក្សាប្រចាំឆ្នាំរបស់ NOCC ជូនដល់មន្ត្រីកីឡាចំនួន២៥នាក់ ក្នុងនោះមានដូចជា មន្ត្រីតាមសហព័ន្ធកីឡាជាតិ និងមន្ត្រីក្នុងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីចែករំលែកចំណេះដឹង ទ្រឹស្តីនិងគោលការណ៍កីឡា ជួយជំរុញឱ្យពួកគាត់កាន់តែរឹងមាំ ក្នុងការបំពេញការងារកីឡាកាន់តែល្អប្រសើរបន្ថែមទៀត។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ដោយទទួលបានការជំរុញពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC យើងបានរៀបចំវគ្គសិក្សានេះឡើង និងនៅមានវគ្គបណ្តុះបណ្តាលជាច្រើន នៅតាមបណ្តាខេត្តផ្សេងៗទៀត ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា នៃបណ្តាខេត្តទាំងនោះ ដោយ NOCC បានស្នើសុំគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា រួចរាល់ហើយ។

លោក វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់ទៅលើវេជ្ជសាស្ត្រកីឡា ការរៀបចំ រចនាសម្ព័ន្ធកីឡា ប្រវត្តិកីឡា គោលការណ៍លេងដោយយុត្តិធម៌ រួមទាំងចំណេះដឹង ស្តីពីភាពជាអ្នកដឹកនាំ ក្នុងវិស័យកីឡាផងដែរ។ ដូច្នេះ នេះជាការប្រមូលផ្តុំខ្លឹមសារ ដើម្បីបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធគ្រប់គ្រងនៃវិស័យកីឡាជាតិ និងអន្តរជាតិ ដើម្បីជួយធ្វើឱ្យសិក្ខាកាមទាំង អស់ ទទួលបានចំណេះដឹងបន្ថែមពីចរន្តការងាររដ្ឋបាលកីឡា និងការងារទំនាក់ទំនងក្នុងរង្វង់ជំនាញកីឡា ឱ្យកាន់តែរលូន និងកាន់តែមានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត ពួកគាត់ទទួលបានខ្លឹមសារបន្ថែម ដើម្បីជួយជំរុញលើកទឹកចិត្តឱ្យមន្ត្រីកីឡាទាំងអស់នេះ ផ្តោតការយកចិត្តទុក ដាក់ទៅលើការអភិវឌ្ឍន៍ជំនាញកីឡា ដោយជំនាញកីឡានេះ ប្លែកពីជំនាញផ្សេងទៀត គឺត្រូវយកទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាស្មារតី មកហ្វឹកហាត់ ដើម្បីឱ្យទទួលបាននូវសមត្ថភាពពិតប្រាកដ។


បន្ថែមពីនោះ ដើម្បីឱ្យសមត្ថភាពជំនាញអាចកើតឡើងបាន គឺទាល់តែយើងប្រើប្រាស់រាល់ឧបករណ៍ ធាតុផ្សំសំខាន់ៗ ក្នុងការរុញច្រានឱ្យជំនាញវិជ្ជាជីវៈកីឡានីមួយៗ កាន់តែមានកម្រិតខ្ពស់ផងដែរ ហើយអ្វីដែលជាបញ្ហារបស់កីឡា គឺមន្ត្រីកីឡាទាំងអស់ ត្រូវតែយល់ច្បាស់ថា តើអ្នកណាជាតួអង្គឯក តួអង្គសំខាន់ៗ ដោយក្នុងកីឡា គឺតួអង្គឯក គឺកីឡាករ កីឡាការិ នី ដែលអ្នកគាំទ្រទាំងអស់ ដូចជាគ្រូបង្វឹក ថ្នាក់ ដឹកនាំកីឡា ជួយជំរុញឱ្យការហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងរុញឱ្យសម្រេចតាមគោល ដៅរបស់គាត់។
បើតាមលោក ឯម ហៀង អគ្គលេខាធិការរងនិងជាគណៈគ្រប់គ្រងវគ្គនេះ បានឲ្យដឹងថាឆ្លង តាមការសិក្សារយៈពេល៤ថ្ងៃ ជាលទ្ធផលទទួលបាន គឺមានសិក្ខាកាមទទួលបាននិទ្ទេសល្អណា ស់ ៧នាក់ ស្មើនឹង៣០% និទ្ទេសល្អ ១០នាក់ ស្មើនឹង ៤៣% និងនិទ្ទេសមធ្យម ៦នាក់ ស្មើនឹង ២៧% ។
សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពី រដ្ឋបាលកីឡា ក្រោមការជួយឧបត្ថម្ភផ្នែកហិរញ្ញ វត្ថុ ពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ បានដំណើរការពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា បង្រៀនដោយគ្រូឧទ្ទេសនាមចំនួន៣រូប តាមប្រព័ន្ធបច្ចេកវិទ្យា Zoom ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី



