Connect with us

កីឡា

CAMSOC ត្រួតពិនិត្យវឌ្ឍនភាពការងារពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព-រត់ភ្លើងគប់សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ

បានផុស

នៅ

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ២០២៣ (CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ តាម​ប្រព័ន្ធ ZOOM កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ពិធី​បើក​-​បិទ និង​ព្រះ​រាជពិធី​សុំ​ភ្លើង​អាទិទេព​-​រត់​ភ្លើង​គប់ សម្រាប់​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​នេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា សម្តេច​ពិជ័យ​សេនា​ប្រធាន CAMSOC បាន​ត្រួតពិនិត្យ​បន្ថែម​លើ​គ្រោងឆ្អឹង​នៃ​ព្រះរាជ​ពិធី​សុំ​ភ្លើង​អាទិទេព​គ្រោង​នឹងធ្វើ​ពិធី​នៅ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា ហើយក៏​មាន​ពិធី​រត់​ភ្លើង​គប់​ចេញពី​កម្ពុជា​ចេញទៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ រួចហើយ​រត់​ត្រឡប់​ចូលមក​កម្ពុជា នៅ​ជុំវិញ​បឹង​ទន្លេ សាប​ឆ្ពោះ​មក​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​កន្លែង​ពិធី​បើក​-​បិទ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​តែម្តង ដោយបាន​កំណត់​កាលបរិច្ឆេត​រួចរាល់​ហើយ​។ ចំពោះ​គម្រោង​ពិធី​បើក​-​បិទ​ស៊ី​ហ្គេម ២០២៣ ត្រូវបាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​បន្ថែម​ទៀត ដោយបាន​រៀបចំ​ផែនការ​គោល​សំខាន់ៗ​អស់ហើយៗ​ត្រូវ​បន្ត​បំបែក​កម្មវិធី​លម្អិត ដូចជា​នៅក្នុង​កម្មវិធី​បើក​-​បិទ​នេះ​មាន​ទស្សនីយភាព ការ​ធនធាន​សម្តែង សម្ភារ និង​គម្រោង​ថវិកា​ជាដើម​។​

លោក​អគ្គលេខាធិការ​សង្កត់ធ្ងន់​ថា ចំពោះ​ការរត់​ភ្លើង​គប់​នេះ​ត្រូវ​ធ្វើការ​រួមគ្នា​សម្រាប់​ពិធី​រត់​ក្នុងប្រទេ ស​គឺជា​ការសហកា​រ​គ្នា​ជា មួយ​អាជ្ញាធរខេត្ត ខណៈ​ពិធី​រត់​ភ្លើង​គប់​នៅ​បណ្តា​ប្រទេស​ទាំងអស់​នៅ​អាស៊ីអាគ្នេយ៍​ត្រូវ​សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការណ៍​អន្តរជាតិ និង​បណ្តា​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​នីមួយៗ ដោយ​CAMSOC បានកំណត់​កាលបរិច្ឆេត​រួចហើយ​ថា​ប្រទេស​ណា​ត្រូវ​រត់​ភ្លើង​គប់​នេះ ពីថ្ងៃ​ណា​ដល់​ថ្ងៃ​ណា ហើយ​ការ​ត់​ក្នុងស្រុក​ត្រូវ​រត់​ពីថ្ងៃ​ណា​ដល់​ថ្ងៃ​ណា ដែល​ពេលវេលា​ទាំងអស់នេះ​ ត្រូវបាន​កំណត់​ជាគោលការណ៍​រួចហើយ​។

«​សម្រាប់​កម្មវិធី​រត់​ភ្លើង​គប់​នេះ​ ត្រូវ​បានរៀបចំ​នៅក្នុង​កូនសៀវភៅ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ដោយ​គ្រាន់តែ​អ្នកជំនាញ​អនុវត្តតាម​គោលការណ៍​ដែល​បានកំណត់​នេះ​រួចហើយ​លើ​កម្មវិធី​បើក និង​កម្មវិធី​បិទ និង​ព្រះ​រាជពិធី​សុំ​ភ្លើង​អាទិទេព ការរត់​ភ្លើង​គប់ ដែលមាន​ភាព​លម្អិត​ស៊ីជម្រៅ​ច្បាស់លាស់​។ ទាំងអស់នេះ​ គឺជា​ដំណើរ​វឌ្ឍនភាព​ការងារ​របស់ CAMSOC ដើម្បី​ឈាន​ឆ្ពោះទៅ​ធ្វើការ​លម្អិត​រួម​បញ្ជូល​គ្នា​នៃ​ផែនការ​នីមួយៗ ដើម្បី​ឲ្យ​មានការ​ទទួលខុសត្រូវ​ខ្ពស់ ជាក់លាក់​ប្រកបដោយ​ប្រសិទ្ធភាព​»​។​

លោក វ៉ា​ត់ ចំរើន ក៏បាន​បញ្ជាក់​លើ​កិច្ច ពិភាក្សា​មួយចំនួនទៀត ដែល​សម្តេច​ប្រធាន​បាន​ណែនាំ​ឲ្យ​គណៈអចិន្ត្រៃយ៍ CAMSOC ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត ថោង ខុន ពង្រឹង​លើ​កិច្ចប្រជុំ​បន្ថែម​លើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ប្រចាំ​សប្តាហ៍ ឬ​អាច​២​ដង​ក្នុង​១​សប្តាហ៍​។ លោក បណ្ឌិត ថោង ខុន បាន​សង្កត់ធ្ងន់​ហើយ​ថា រៀងរាល់ថ្ងៃ​ចន្ទ​ គឺ​ពិនិត្យ​ទៅលើ​គណៈកម្មការ​ជំនាញ​របស់ខ្លួន​នីមួយៗ​ថា​តើ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ មាន​អ្វី​ដែល​ត្រូវ​ជំរុញ​បន្ត និង​ការដោះស្រាយ​ជាដើម​។ រីឯ​នៅ​ថ្ងៃ​អង្គារ​គឺ​ត្រូវ​លើ​កិច្ចការ​ធំៗ និង​អាច​អញ្ជើញ​ចូលរួម​ពីស​ម្តេច​ប្រធាន CAMSOC ដែល​ត្រូវ​ដោះស្រាយ និង​ជំរុញ​បន្ត​លើ​កិច្ចការ​ធំៗ​ទូទៅ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥២ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម