កីឡា
ដល់ថ្ងៃហើយ! U23 កម្ពុជាប៉ះហុងកុងរកឱកាសទៅជុំផ្តាច់ព្រ័ត្រ AFC U23 Asian Cup លើកដំបូង
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) បើកឆាកពូល K ជាមួយយុវជន U23 ហុងកុង វេលាម៉ោង១រសៀលនៅប្រទេសជប៉ុន (ត្រូវនឹងម៉ោង១១ព្រឹកនៅកម្ពុជា) ថ្ងៃសៅរ៍ ទី២៣ ខែតុលានេះ ក្នុងយុទ្ធនាការណ៍ជម្រុះសន្សំពិន្ទុក្នុងពូលជើងឯកយុវជនទ្វីបអាស៊ី AFC U23 Asian Cup ឆ្នាំ២០២២។
សមាជិកសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីទាំងអស់ត្រូវប្រជែងគ្នាក្នុងពូលដែលត្រូវបានបែងចែកចាប់ពីពូល A ដល់ K ហើយពូលនីមួយៗភាគច្រើនមាន៤ក្រុម ខណៈពូលខ្លះមាន៣ក្រុម។

យុវជនកម្ពុជាស្ថិតនៅពូលចុងក្រោយគេគឺ K ដែលមានក្រុមខ្លាំង U23 ជប៉ុនជាម្ចាស់ផ្ទះ កូរ៉េខាងជើង និងហុងកុង ប៉ុន្តែកូរ៉េខាងជើងបានដកខ្លួន ដូច្នេះពូលនេះមានតែ៣ក្រុមប៉ុណ្ណោះ។
ការប្រកួតសន្សំពិន្ទុក្នុងពូលនេះ ត្រូវជ្រើសរើសយក១៥ក្រុម រួមនឹងអ៊ូសបេគីស្ថានដែលឡើងដោយស្វ័យប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះត្រូវជា១៦ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ។ ចំពោះក្រុម១៥ដែលត្រូវជ្រើសរើសគឺក្រុមលេខ១តាមពូលនីមួយៗ និង៤ក្រុមទៀតជាក្រុមលេខ២ល្អបំផុតក្នុងពូល។
ទាំងយុវជនជម្រើសជាតិកម្ពុជា និងហុងកុងមិនធ្លាប់មានប្រវត្តិឡើងទៅជុំផ្តាច់ព្រ័ត្រក្នុងប្រវត្តិពានរង្វាន់នេះដូចគ្នា ចាប់តាំងពីវាត្រូវបានប្រកួតជាផ្លូវការលើកដំបូងឆ្នាំ២០១៣។ កម្ពុជាត្រូវតែធ្វើឲ្យបានល្អជាមួយហុងកុងដើម្បីមានឱកាសសង្ឃឹមឡើងទៅជុំផ្តាច់ព្រ័ត្រ ពីព្រោះកម្រិតសមត្ថភាពរបស់ហុងកុងមិនលើសខ្វះគ្នាជាមួយយុវជនកម្ពុជាប៉ុន្មានឡើយ។
ទាំងកម្ពុជា និងហុងកុងសុទ្ធតែសង្ឃឹមតិចដូចគ្នាក្នុងការយកឈ្នះក្រុមខ្លាំងជប៉ុនដែលត្រូវបានគេសង្ឃឹមខ្ពស់ជាងគេឡើងទៅជុំផ្តាច់ព្រ័ត្រ។ ដូច្នេះប្រសិនបើ កម្ពុជាអាចយកឈ្នះហុងកុងច្រើនគ្រាប់ ហើយស្មើ ឬចាញ់ជប៉ុនតិចគ្រាប់ នោះកម្ពុជាមានឱកាសអ៊ុតក្រុមចំណាត់ថ្នាក់លេខ២ល្អក្នុងពូលដើម្បីបង្កើតប្រវត្តិសាស្ត្រលើកដំបូងឡើងជុំផ្តាច់ព្រ័ត្រ។
ការប្រកួតបន្ទាប់របស់កម្ពុជាត្រូវប៉ះម្ចាស់ផ្ទះជប៉ុននៅថ្ងៃទី២៦ ខែតុលានេះ ខណៈដល់ថ្ងៃទី២៨ទើបហុងកុងប៉ះជប៉ុន ដូច្នេះមុនជួបជប៉ុន កម្ពុជាសម្រាកបានតិចថ្ងៃជាងហុងកុង។ ការប្រកួតទាំងពីរលើលរបស់កម្ពុជាផ្សាយផ្ទាល់លើផេក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕
កម្មវិធីប្រកួតពូល K
- កម្ពុជា vs ហុងកុង ថ្ងៃទី២៣ តុលា ២០២១
- ជប៉ុន vs កម្ពុជា ថ្ងៃទី២៦ តុលា ២០២១
- ហុងកុង vs ជប៉ុន ថ្ងៃទី២៨ តុលា ២០២១

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី