Connect with us

កីឡា

សិក្ខាកាម​ទទួល​លទ្ធផល​ល្អ​៣០% សម្រាប់​សិក្សា​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​គ្រូ​បង្វឹក​អន្តរជាតិ​កម្រិត ១​កីឡា​ទោចក្រយាន

បានផុស

នៅ

វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​គ្រូ​បង្វឹក​អន្តរជាតិ​កម្រិត​១​កីឡា​ទោចក្រយាន​ឆ្នាំ​២០២១ បាន​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ល្ងាច​ថ្ងៃទី​២៦ វិច្ឆិកា ២០២១ បន្ទាប់ពី​បាន​ដំណើរការ​អស់​រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២២ ដល់​២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ​សាល​ប្រជុំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គ​បណ្ដុះបណ្ដាល​នេះ រៀបចំឡើង​ដោយយោង​តាម​ផែនការ​កសាង​ធនធានមនុស្ស​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និង​មានការ​អនុញ្ញាត​ជាគោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ដោយមាន​ការ ឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា។

លោក នូ ចំរើន អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​និង​ជា​គណៈ​គ្រប់គ្រង​វគ្គ​បាន​ឲ្យ​ដឹងថា ក្រោយ​ឆ្លងកាត់​សិក្សា​វគ្គ​ខាង​លើក​នេះ យើង​សម្លឹង​ឃើញថា សិក្ខាកាម​ទាំងអស់​ទទួល លទ្ធផល​ល្អ ៣០% ល្អ​បង្គួរ ៥០% មធ្យម ២០% ដូច្នេះ​ពួកគេ​អាច​ក្លាយជា​គ្រូបង្វឹក​អន្តរជាតិ​កម្រិត ១ សម្រាប់​បម្រើ​ឲ្យ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី អាគ្នេយ៍ (SEA GAMES) លើក​ទី​៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។

លោក​បាន​បន្តថា វគ្គ​នេះ​មាន​សិក្ខាកាម​មកពី ៦​សមាគម ១. ក្លិប​កង់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន ០១ នាក់​២- ក្លិប​កង់​ខេត្តព្រះវិហារ ០១​នាក់ ៣- ក្លិប​កង់ខេត្ត​សៀមរាប​ចំនួន ១៦ នាក់ ៤- ក្លិប​កង់ខេត្ត កំពត​ចំនួន ០៣ នាក់ ៥- ក្លិប​កង់ខេត្ត​កំពង់ធំ​ចំនួន ០២ នាក់ ៦- ក្លិប​កង់​រាជធានី​ភ្នំពេញ​ចំនួន ០២ នាក់ សរុប​សិក្ខាកាម​ទាំងអស់​សរុប​ចំនួន ២៥​នាក់ ក្នុងនោះ នារី ចំនួន ០២​នាក់ ។

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ​លោក​នូ ​ចំរើន​ បាន​ចាត់ទុកថា វគ្គ​នេះ​គឺជា​វគ្គ​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​ពង្រឹង​ដល់​គុណភាព​ចំណេះដឹង​របស់​គ្រូ​បង្វឹក​កីឡា​ទោចក្រយាន​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។ ​នេះ​ជាវ​គ្គ​ដែល​សិក្សា​តាម​របៀបរបប​បច្ចេក​ទេស​អន្តរជាតិ​របស់​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ (UCI) ដោយ​ផ្តោត​សំខាន់​លើ​មេរៀន​គន្លឹះ​សំខាន់ៗ​ចំនួន​១០​មេរៀន ដូចជា​អំពី​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា (​ដូ​ពីង ឬ​ដូ​ប៉ា​) ដូចជា​គ្រឿង​ស្រ វឹង សារ ធាតុ​ប៉ូវ​កម្លាំង ឬ​សារធាតុ​ញៀន​ជាដើម​។

លោក​បន្ត​ថា ​នេះ​ជា​វគ្គ​មូលដ្ឋាន​ដ៏​សំខាន់​មួយ ដើម្បី​ឲ្យ​សិក្ខាកាម​ឆ្លងទៅ​ចូលរួម​វគ្គ​សិក្សា​កម្រិត ២ ដែល​គ្រោង​នឹងធ្វើ​ឡើង​នា​ពាក់កណ្តាល​ឆ្នាំ ២០២២ និង​កម្រិត​៣​បន្ត នា​ចុងឆ្នាំ​២០២២​។ សម្រាប់​វគ្គ​សិក្សា​កម្រិត​អន្តរជាតិ​កម្រិត​៣ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បានស្នើ​សុំ UCI បញ្ជូន​សិក្ខាកាម​ទៅ​សិក្សា​រយៈពេល​៣​ខែ នៅ​ប្រទេស​ស្វី​ស តែម្តង​។ សម្រាប់​ការឡើង​កម្រិត សិក្សា​នេះ មិន​សំខាន់​លើ​ចំនួន​ប៉ុន្មាន​នាក់​នោះទេ ប៉ុន្តែ​សំខាន់ សិក្ខាកាម​ជា​គ្រូបង្វឹក​ទាំង អស់ ត្រូវ​ប្រឡង​ជាប់​តាម​កម្រិត​នីមួយៗ ដែល​ទទួល ស្គា​ល់ពី UCI​។

លោក​អគ្គលេខាធិការ ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​ទើប​ទទួលបាន​សិទ្ធិ​ជា​ផ្លូវការ​ពី​មហា សន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម ក្នុងការ​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី (ASIAN Youth Games) នា​ឆ្នាំ​២០២៩ ខាងមុខ ។

សហព័ន្ធ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ធនធាន​គ្រូបង្វឹក​របស់​សហព័ន្ធ​ក្នុងការ បង្វឹក​កីឡាករ​- កីឡាការិនី ទៅតាម​ស្តង់ដារ​បច្ចេកទេស​ក្នុងការ​បង្វឹក​របស់​ស​ម្ព័​ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ (Union Cyclist International(UCI) ជាពិសេស​ខណៈពេល ដែល​ប្រទេស​កម្ពុជា​យើង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា អាស៊ីអាគ្នេយ៍ (SEA GAME) លើក​ទី​៣២ ឆ្នាំ​២០២៣ នាពេល​ខាងមុខនេះ​ផងដែរ​។​

សូមបញ្ជាក់ថា វគ្គ​នេះ​បើក​ឡើង​ដើម្បី​សម្រួច​គោលដៅ​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​ជាពិសេស​គឺ​គោលដៅ​ដ៏​ធំ​ចម្បង​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ ផ្ទះការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ២០២៣ ។​ក្នុងនោះ ដើម្បី​ឲ្យ​សិក្ខាកាម​យល់ដឹង​ពី ទ្រឹស្តី​ការ​បង្វឹក​ផ្នែក​កង់​ប៊ី អឹម អិ​ច (Theory EMX Blike Training) –​ការអនុវត្ត​ជាក់ស្ដែង​ផ្នែក​កង់​គួ​ក (BMX Biko Practick)-​ទ្រឹស្តី​អំពី​ការ​បង្វឹក​ផ្នែក​កង់​ល្បឿន​(Thbory Tirne Trall BikeTraining)-​ការអនុវត្ត​ជាក់ស្ដែង​ផ្នែក​កង់​ល្បឿន (Time Traill Bike Practice)-​ទ្រឹស្ដី​នៃ​ការ​បង្វឹក​ផ្នែក​កង​ភ្នំ \Theory Mountle Bike Toning)-​ការអនុវត្ត​ជាក់ស្តែង​ផ្នែក​កង់​ភ្នំ (Maart Bike Traning)៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៩ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម១០ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ១១ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៧ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម