កីឡា
អគ្គលេខាធិការអូឡាំពិក ចេះក្បាច់គុន៦មុខ
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ បានហាត់និងចេះក្បាច់គុនចំនួន៦មុខ យ៉ាងច្បាស់លាស់បំផុត។ ការហាត់ចេះក្បាច់គុនច្រើន និងយ៉ាងច្បាស់លាស់រហូតដល់ទៅ៦មុខដូច្នេះ គឺមិនមែនជារឿងចៃដន្យនោះឡើយ។

ប្រភេទកីឡា ដែលលោក វ៉ាត់ ចំរើន ធ្លាប់ហាត់ គឺកីឡាយូដូ ការ៉ាតេ ចំបាប់ ហាប់គីដូ ប្រដាល់សេរី តេក្វាន់ដូITF(International Taekwondo Federation) របស់កូរ៉េខាងជើង។ ជាមួយគ្នានោះ លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងរដ្ឋបាលវិស័យកីឡា ពីសកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិកទៀតផង។ សម្រាប់កីឡាចំបាប់ លោកបានស្ថិតនៅក្នុងកម្រិតកីឡាករអូឡាំពិក ហើយគេនៅចាំបានថា សម្រាប់ប្រភេទកីឡាចំបាប់នេះ លោកប្រកួតជាផ្លូវការចុងក្រោយនៅឆ្នាំ១៩៩៦ គឺប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងអាត្លង់តាសហរដ្ឋអាមេរិក។ អាចនិយាយបានថា លោកគឺជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរួមប្រកួតកីឡាអូឡាំពិកលើប្រភេទកីឡាចំបាប់។ ចំពោះប្រភេទកីឡាការាតេដូវិញ លោកហាត់បានទទួលខ្សែក្រវាត់កម្រិត៧ដាន់ ដែលនេះជាកម្រិតខ្សែក្រវាត់ដ៏ខ្ពស់មួយ៕

អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ក្លឹបគុនបក្សីដែក ឈ្នះមេដាយ១១គ្រឿង ពីការប្រកួតតាមអនឡាញនៅឥណ្ឌា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


