កីឡា
លក្ខណៈពិសេសនៃ មេដាយ ដែល វៀតណាម ផលិតសម្រាប់ ស៊ីហ្គេម ខែក្រោយ
គណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ បានបញ្ជាក់កាលពីថ្ងៃអាទិត្យទី២៤ខែមេសាថា ខ្លួនបានបញ្ចប់ការរចនាគំរូមេដាយ ហើយបានចាប់ផ្តើមផលិតមេដាយចំនួន ៤០០០ គ្រឿងដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ដ៏ធំនៅខែក្រោយ។

មេដាយស៊ីហ្គេមលើកទី៣១នេះ ផលិតពីស្ពាន់ស័ង្កសី ដោយក្នុងនោះស្ពាន់ក្រហមមានប្រមាណ ៨៥ភាគរយ។
មេដាយនីមួយៗ មានកម្រាស់ ៥មិល្លីម៉ែត្រជាមួយនឹងរូបម៉ាស្កូត Saola នៅម្ខាង និងឡូហ្គោ ស៊ីហ្គេម នៅម្ខាង។
មេដាយមាសនឹង ជ្រលក់ជាមួយមាស ២៤ ការ៉ាត់។ ដូចគ្នានេះដែរ មេដាយប្រាក់នឹងជ្រលក់ជាមួយប្រាក់ ហើយមេដាយសំរឹទ្ធនឹងត្រូវបានជ្រលក់ដោយសំរិទ្ធ។

រីឯសម្រាប់ភាពធន់វិញគឺកាន់តែប្រសើរ, មេដាយនីមួយៗនឹងមានស្រទាប់ចំនួនបួនបន្ថែមទៀត។ ខ្សែនៃមេដាយ នឹងត្រូវបានដេរដោយក្រណាត់ត្បាញជំនួសឲ្យការផលិតពីសូត្រ ឬសាតាំង។
គួរបញ្ជាក់ថា ស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងខេត្ត-ក្រុងជិតខាងចំនួន ១១ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែឧសភា។

ពីដំបូង ព្រឹត្តិការណ៍នេះ បានកំណត់រៀបចំចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ ប៉ុន្តែត្រូវបានពន្យារពេលចាប់តាំងពីប្រទេសវៀតណាម ត្រូវប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅចុងខែមេសាឆ្នាំនោះ។
ព្រឹត្តិការណ៍កីឡានេះ នឹងមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ និងមាន ៥២៦ ក្នុង ៤០ ប្រភេទកីឡា។
អត្តពលិក គ្រូបង្វឹក និងសមាជិកនៃគណៈប្រតិភូកីឡាចំនួន ៧៨៧៨ នាក់ បានចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ កម្ពុជា រំពឹងឈ្នះមេដាយមាសលើប្រភេទកីឡា ៤ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាមឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


