កីឡា
កីឡាករ-កីឡាការិនីចំបាប់កម្ពុជា ២៦ នាក់ ត្រៀមប្រជែងមេដាយក្នុងជើងឯកអាស៊ីអាគ្នេយ៍ ២០២២ នាមជាម្ចាស់ផ្ទះ
សហព័ន្ធកីឡាចំបាប់កម្ពុជា បានបង្ហាញសមាសភាពកីឡាករ-កីឡាការិនីកម្ពុជា សរុបចំនួន ២៦ នាក់ ក្នុងនោះមានកីឡាករ ១៨ នាក់ និងកីឡាការិនី ៨ នាក់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងនាមជាម្ចាស់ផ្ទះ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ នៅសាល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។

ចំពោះកម្មវិធីប្រកួត នឹងធ្វើឡើងតាមកាលបរិច្ឆេទ និងវិញ្ញាសាប្រកួត រួមមាន ៖ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាសាក្រិចកូរ៉ូម៉ាំង ១០ ប្រភេទទម្ងន់ គឺ GR-55kg, 60kg, 63kg, 67kag, 72kg, 77kg, 82kg, 87kg, 97kg, 130kg។
នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាសាចំបាប់សេរីនារី (Women Wrestling) ដោយមាន ១០ ប្រភេទទម្ងន់ គឺ WW-50kg, 53kg, 55kg, 57kg, 59kg, 62kg, 65kg, 68kg, 72kg, 76kg។
ដោយឡែក នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាសាចំបាប់សេរីបុរស (Freestyle) ក្នុងប្រភេទទម្ងន់ FS-57kg, 61kg, 65kg, 70kg, 74kg, 79kg, 86kg, 92kg, 97kg, 125kg។

ក្នុងរយៈពេល ៣ ថ្ងៃនេះ នឹងត្រូវពិនិត្យសុខភាព-ថ្លឹងទម្ងន់ ចាប់ពីម៉ោង ៨:០០-៨:៣០ ហើយចាប់ពីម៉ោង ១០:០០ ដល់ម៉ោង ១៣:៣០ ប្រកួតជម្រុះ និងចាប់ពីម៉ោង ១៦:០០ ដល់ម៉ោង ១៩:០០ ប្រកួតជុំផ្ដាច់ព្រ័ត្រ និងរៀបចំពិធីបំពាក់មេដាយ ជូនដល់ម្ចាស់ជ័យលាភី ដោយពេលវេលាដូចគ្នានេះ នឹងត្រូវធ្វើឡើងដូចៗគ្នា លើប្រភេទវិញ្ញាសាទាំង ៣ ធំៗនេះ។ ក្នុង ១ ថ្ងៃៗ នឹងត្រូវប្រកួតបញ្ចប់ និងបំពាក់មេដាយ លើប្រភេទវិញ្ញាសានីមួយៗតែម្ដង៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


