កីឡា
អតីតខ្សែប្រយុទ្ធក្លិប Chelsea ក្លាយជាឯកអគ្គរដ្ឋទូត អង្គការសប្បុរសធម៌ អ៊ុយក្រែន
Andriy Shevchenko អតីតខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយក្រែន និងជាអតីតកីឡាករក្លិប Chelsea និង AC Milan កំពុងមានគោលដៅថ្មី ដោយត្រូវជួយរៃអង្គាសថវិកាសម្រាប់កសាងប្រទេសឡើងវិញ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។

លោកប្រធានាធិបតី Volodymyr Zelensky និយាយថា Shevchenko ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទីមួយនៃអង្គការ United24 ដែលជាគំនិតផ្តួចផ្តើមរៃអង្គាសថវិកា ដើម្បីប្រមូលលុយយកទៅជួយស្តារ និងអភិវឌ្ឍន៍អ៊ុយក្រែន។

លោក Zelensky បានសរសេរនៅលើកម្មវិធី Telegram ថា “ដោយសារតែការងារ និងសមិទ្ធិផលកីឡារបស់គាត់, Andriy ទទួលបានទំនុកចិត្តយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ ហើយឥឡូវនេះ គាត់មានបេសកកម្មថ្មីមួយ នោះគឺត្រូវប្រាប់ពិភពលោកអំពីព្រឹត្តិការណ៍នៅអ៊ុយក្រែន និងដឹកនាំអាជ្ញាធររបស់គាត់ ក្នុងការបង្កើនជំនួយអន្តរជាតិដល់រដ្ឋរបស់យើង។ ខ្ញុំប្រាកដថាវាគឺសម្រាប់អ្នកទាំងអស់គ្នា វានឹងដំណើរការ!”។

គួរបញ្ជាក់ថា Shevchenko ដែលមានអាយុ ៤៥ ឆ្នាំត្រូវបានគេចាត់ទុកជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតរបស់ប្រទេសអ៊ុយក្រែន។ គាត់បានលេងឲ្យជម្រើសជាតិអ៊ុយក្រែន ១១១ប្រកួត ដោយស៊ុតបញ្ចូលទីបាន ៤៨គ្រាប់ និងលេងឲ្យក្លិប Dynamo Kyiv មុនពេលលេងនៅបរទេស។ លោកគឺជាគ្រូបង្វឹកក្រុមជម្រើសជាតិអស់រយៈពេល៥ឆ្នាំ រហូតដល់ខែសីហាឆ្នាំមុន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asian One
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


