កីឡា
ក្រុមបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងវៀតណាម នៃពានបាល់ទាត់នារីអាស៊ាន ឆ្នាំ២០២២
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតចូលពូល B ជាមួយក្រុមខ្លាំងទើបឈ្នះមេដាយមាស ស៊ីហ្គេម២០២២ វៀតណាម ក្នុងពានរង្វាន់ជើងឯកនារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Women’s Championship) ឆ្នាំ២០២២។

យោងតាមលទ្ធផលនៃការចាប់ឆ្នោតដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នេះនាប្រទេសហ្វីលីពីន ដែលត្រូវធ្វើជាម្ចាស់ផ្ទះផងដែរនោះ ក្រុមនារីកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតនៅពូល B ជាមួយក្រុមខ្លាំងវៀតណាម, មីយ៉ាន់ម៉ា, ទីម័រខាងកើត និងឡាវ។ ខណៈពូល A វិញមានម្ចាស់ផ្ទះហ្វីលីពីន, ថៃ, ឥណ្ឌូនេស៊ី, សិង្ហបុរី, អូស្ត្រាលី និងម៉ាឡេស៊ី។
ក្រោយការចាប់ឆ្នោតនេះរួច ការប្រកួតនឹងធ្វើឡើងពីពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្រុមលេខ១ និងលេខ២ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

គួររំឮកថា នេះជាលើកទី៣ ហើយដែលនារីកម្ពុជា ចូលរួមប្រកួតព្រឹត្តិការណ៍បាល់ទាត់នារីដ៏ធំប្រចាំតំបន់មួយនេះ បន្ទាប់ពីចូលរួមលើកដំបូងនៅឆ្នាំ២០១៨ កាលនោះបានលេខ៤ ក្នុងពូល ដែលមាន ៥ក្រុម (ថៃ, អូស្ត្រាលី U-20, ម៉ាឡេស៊ី និងទីម័រខាងកើត) ដោយប្រកួតឈ្នះ១ និចាញ់៤ ខណៈនៅឆ្នាំ២០១៩ នៅក្នុងពូលជាមួយក្រុមខ្លាំងៗ (វៀតណាម, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី) បានរងបរាជ័យទាំង ៣ប្រកួតស្ថិតនៅបាតតារាង។
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


