កីឡា
U19 កម្ពុជា មានបញ្ហាកង្វះខាតកីឡាករ ចេញទៅប្រកួត AFF U19 នៅឥណ្ឌូនេស៊ី
លោក Kuji Gyotoku គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ បានបង្ហើបឲ្យដឹងពីបញ្ហាកង្វះខាតកីឡាករសំខាន់មួយចំនួន ក្នុងការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ានអាយុក្រោម ១៩ឆ្នាំ (AFF U-19 Championship) នៅដើមខែកក្កដាខាងមុខ។
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ចំនួន ២៣នាក់ជាផ្លូវការ ដើម្បីត្រៀមប្រកួតពានរង្វាន់ដដែលខាងលើ ប៉ុន្តែបានមើលឃើញថានៅមានកីឡាករមានសក្ដានុពលមួយចំនួន ពុំត្រូវបានកោះហៅចូលក្រុមឡើយ។
លោក Kuji Gyotoku ដែលជាគ្រូបង្វឹកបានបញ្ជាក់ចំពោះរឿងនេះថា «ដោយសារកីឡាករមួយចំនួនដែលមានអាយុត្រឹមត្រូវនឹងអាចលេងក្នុងបានរង្វាន់ AFF Boys U19 Championship 2022 នេះបាននៅតាមក្លិបរបស់ពួកគេគឺជាកីឡាករសំខាន់ ហេតុដូចនេះហើយទើបយើងមិនបានហៅពួកគេមកចូលរួមនោះទេ គឺដើម្បីឱ្យពួកគេមានឱកាសជួយក្រុមនៃក្លិបរបស់ពួកគេដែលមានប្រកួតប្រជែងក្នុងកម្រិតខ្ពស់»។
ដោយហេតុផលនេះ លោកសង្កត់ធ្ងន់ថា ក៏សម្រេចចិត្តផ្ដល់ឱកាសកីឡាករដែលមានសមត្ថភាពផ្សេងទៀតមកចូលរួមប្រកួតក្នុងពានរង្វាន់នេះ។
តាមដែរដឹង មូលហេតុទាំងនេះក៏មានជាប់ពាក់ព័ន្ធនឹងគោលការណ៍ថ្មីនៃលីគកំពូលកម្ពុជា ដែលតម្រូវឱ្យក្លិបទាំង៨ ដាក់កីឡាករអាយុក្រោម ២២ឆ្នាំប្រកួតក្នុងលីគ ហើយមួយចំនួនឃើញថាកីឡាករដែលមានអាយុក្រោម ២២ឆ្នាំនោះ គឺសុទ្ធតែជាកីឡាករដែលបានចូលប្រកួតជាមួយក្រុមរបស់គេរៀងៗខ្លួនផងដែរ និងករណីបើយកកីឡាករនោះទៅចូលរួមនឹងធ្វើឱ្យគេមានកង្វះកីឡាករ ដូចជាក្លិបភ្នំពេញក្រោន ជាដើម។
ពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (AFF U-19 Championship) គ្រោងធ្វើពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ នៅខែកក្កដា ឆ្នាំ២០២២។ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ស្ថិតនៅពូល B ជាមួយ ម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


