កីឡា
តើ Bali United ជាក្លឹបកម្រិតណាដែលវិសាខាយកឈ្នះបង្កើតកំណត់ត្រាថ្មី?
ក្រុមបាល់ទាត់របស់កម្ពុជា វិសាខា ទទួលបានជ័យជម្នះដ៏អស្ចារ្យលើក្លឹបឥណ្ឌូណេស៊ី Bali United ដោយលទ្ធផល ៥-២ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់អាស៊ីលំដាប់ទី២ AFC Cup ឆ្នាំ២០២២។
ក្លឹប វិសាខា ជាក្លឹបកម្ពុជាដំបូងគេក្នុងការទទួលបានជ័យជម្នះ២លើកជាប់គ្នាក្នុងពានរង្វាន់ធំលំដាប់ទី២អាស៊ីនេះ បន្ទាប់ពីលើកទី១បានប្រកួតឈ្នះក្លឹបរបស់ហ្វីលីពីន Keya FC ដោយលទ្ធផល ២-១ កាលពីបីថ្ងៃមុន។

ជ័យជម្នះ២លើកជាប់គ្នានេះផ្តល់ឲ្យវិសាខាទទួលបាន៦ពិន្ទុពេញ កំពុងឈរលើកំពូលតារាងពូល G ហើយសង្ឃឹមភាគច្រើនក្នុងការឡើងទៅវគ្គបន្ទាប់។ ការប្រកួតក្រោយជាមួយក្លឹបខ្លាំងម៉ាស៊ីឡេស៊ី Kedah ត្រូវការត្រឹមស្មើ ក៏វិសាខាឡើងទៅវគ្គបន្ទាប់ដែរ។
អ្នកតាមដានវិស័យបាល់ទាត់នៅអាស៊ានកំពុងចាប់អារម្មណ៍ និងភ្ញាក់ផ្អើលចំពោះលទ្ធផលដ៏អស្ចារ្យរបស់វិសាខាដែលបានយកឈ្នះក្រុម Bali United ដោយលទ្ធផលច្រើនគ្រាប់បែបនេះ។ វាពិតជាគួរឲ្យភ្ញាក់ផ្អើលមែនហើយ ពីព្រោះក្លឹបរបស់ឥណ្ឌូណេស៊ីមួយនេះគឺជាក្លឹបខ្លាំង និងសំបូរធនធានហិរញ្ញវត្ថុ។
Bali United ត្រូវបានបង្កើតឡើងជាក្លឹបអាជីពនៅឆ្នាំ២០១៥ដែលរហូតដល់ពេលនេះទើបតែអាយុកាល៧ឆ្នាំ ប៉ុន្តែក្លឹបទទួលបានជោគជ័យយ៉ាងខ្លាំងនៅលីគបាល់ទាត់កំពូលឥណ្ឌូណេស៊ី។ ក្រោយពេលបង្កើតបានពីរឆ្នាំពោលគឺនៅឆ្នាំ២០១៧ ក្លឹបមួយនេះបានក្លាយជាជើងឯករងនៃលីគកំពូលឥណ្ឌូណេស៊ី។
រដូវកាល២០១៩ Bali United បានឈ្នះជើងឯកលីគកំពូលឥណ្ឌូណេស៊ីលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប និងរដូវកាល២០២១-២២ បានគ្រងជើងឯកលីគកំពូលនេះជាលើកទី២។

សម្រាប់វត្តមានលើឆាកអន្តរជាតិវិញ Bali United បានតំណាងឲ្យក្លឹបប្រទេសឥណ្ឌូណេស៊ីចូលរួមពានរង្វាន់លំដាប់កំពូលទាំងពីរប្រចាំអាស៊ីគឺ AFC Champions League និង AFC Cup។ ឆ្នាំ២០១៨ ក្រុមឥណ្ឌូណេស៊ីបានចូលលេង AFC Champions League វគ្គជម្រុះជុំដំបូង និងលេងពាន AFC Cup វគ្គសន្សំពិន្ទុក្នុងពូល។
ឆ្នាំ២០២០ ក្រុមឥណ្ឌូណេស៊ីបានចូលលេង AFC Champions League វគ្គជម្រុះជុំដំបូងទៀត ហើយក៏ត្រូវលេងពាន AFC Cup វគ្គសន្សំពិន្ទុក្នុងពូលទាំងឆ្នាំ២០២០ និង២០២១ ប៉ុន្តែត្រូវបានលុបចោលដោយសារវិបត្តិកូវីដ-១៩។
Bali United ជាក្លឹបបាល់ទាត់អាជីពដំបូងគេនៅប្រទេសឥណ្ឌូណេស៊ី និងអាស៊ីអាគ្នេយ៍ ហើយជាក្លឹបទី២នៅអាស៊ី បន្ទាប់ពីក្លឹបចិន Guangzhou Evergrande ដែលបានដាក់ការវិនិយោគចូលទៅក្នុងផ្សារភាគហ៊ុន Indonesia Stock Exchange កាលពីឆ្នាំ២០១៩៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


