កីឡា
បន្ទាប់ពីឈ្នះសិង្ហបុរីយប់មិញ U19 កម្ពុជានឹងធ្វើការធ្ងន់ថ្ងៃស្អែក
ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) នឹងធ្វើការធ្ងន់នៅថ្ងៃស្អែក ទី៥ ខែកក្កដា នៅពេលជួបក្រុមបាល់ទាត់យុវជនជម្រើសជាតិម៉ាឡេស៊ី បន្ទាប់ពីបានប្រកួតឈ្នះក្រុមយុវជនជម្រើសជាតិសិង្ហបុរីកាលពីយប់មិញ។

សម្រាប់ការប្រកួតបើកឆាកក្នុងពូល B ជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U19 Boys Championship 2022 កាលពីយប់មិញ ក្រុម U19 កម្ពុជាបានយកឈ្នះក្រុម U19 សិង្ហបុរី ដោយលទ្ធផលតឹងតែងបំផុត ១-០។ គ្រាប់បាល់តែ១គត់កើតឡើងក្នុងជំនួបនេះធ្វើបានសម្រេចដោយកីឡាករកម្ពុជា សុវណ្ណ ដូណា។
យ៉ាងណា ការពិតនៅលើទីលានវាលស្មៅ Madya Senayan ពេញ៩០នាទី ក្រុមយុវជនកម្ពុជា និងសិង្ហបុរីធ្វើធ្ងន់ដូចគ្នា។ ក្រុមទាំងពីរបានព្យាយាមសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំងដែលធ្វើឲ្យតំបន់ការពារចំណាយកម្លាំងខ្លាំង ហើយពិតជាធ្វើឲ្យពួកគេនឿយហត់អស់កម្លាំងច្រើន។

ដូច្នេះការប្រកួតលើកទី២នឹងធ្វើឲ្យក្រុម U19 កម្ពុជាពិបាកខ្លាំង ដោយសារកត្តាសំខាន់២របស់ក្រុម U19 ម៉ាឡេស៊ី។ ទី១ ក្រុមយុវជនម៉ាឡេស៊ី សម្រាប់ការប្រកួតថ្ងៃអង្គារ៍ស្អែកនេះគឺជាការប្រកួតលើកដំបូងរបស់ខ្លួន ដូច្នេះក្រុមមួយនេះមានកម្លាំងស៊ុហ្វពេញល្អ។ កីឡាករពេញជើងល្អ គ្មានរបួស ឬនឿយហត់អស់កម្លាំងឡើយ។

ទី២ ក្រុមយុវជនម៉ាឡេស៊ី ជាក្រុមខ្លាំង និងអាចចាត់ទុកល្អជាងគេនៅក្នុងពូល B នេះ ហើយជាក្រុមមានភាគរយខ្ពស់ជាងគេក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ច្បាស់ណាស់ថា ក្រុម U19 ម៉ាឡេស៊ី នឹងដាក់សម្ពាធខ្លាំងលើក្រុមយុវជនកម្ពុជាដែលមានកម្រិតបច្ចេកទេសទាបជាង ហើយកម្លាំងស៊ុហ្វក៏មិនសូវពេញល្អទៀត។
សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតបើកឆាកពូល B ពានរង្វាន់ AFF U19 Boys Championship 2022 ក្រុមយុវជនឡាវមាន៣ពិន្ទុ ឈរលើកំពូលតារាង បន្ទាប់ពីបានឈ្នះយុវជនទីម័រខាងកើត ២-០ ខណៈយុវជនកម្ពុជាមាន៣ពិន្ទុដែរ តែឈរលេខ២ ក្រោយឈ្នះយុវជនសិង្ហបុរី១-០៕

អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


