កីឡា
លោក Conor Nestor ជុំវិញកំណត់ត្រាមិនដែលចាញ់នៅលីគកំពូលកម្ពុជា ១៣ ប្រកួតជាប់ៗគ្នា
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងការប្រកួតសប្ដាហ៍ទី ១៣ នៃពានរង្វាន់ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ឆ្នាំ ២០២២ ដោយលទ្ធផល ០-៤ កាលពីម្សិលមិញ។

៤ គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Marcus Haber ១ គ្រាប់នៅនាទី ៨, កីឡាករ Victor Blasco ១ គ្រាប់នៅនាទី ៦៧ ដោយបាល់ពិន័យ ១១ ម៉ែត្រ និង ២ គ្រាប់ចុងក្រោយនៅម៉ោងបន្ថែម ៩០+២ ដោយកីឡាករ មិន រតនៈ និងនាទី ៩០+៥ ដោយកីឡាករ ប្រាក់ មុន្នីឧត្តម ដែលនេះ គឺជាការរក្សាកំណត់ត្រាមិនដែលចាញ់ ១៣ ប្រកួតជាប់ៗគ្នារបស់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ។

លោក Conor Nestor បាននិយាយក្រោយចប់ការប្រកួតថា៖ «យើងសប្បាយចិត្តនឹងលទ្ធផល។ វាជាការប្រកួតមួយដែលយើងផ្តល់ការគោរពយ៉ាងខ្លាំងដល់ថាយហ្គឺរ (អង្គរថាយហ្គឺរ) ដែលមានកីឡាករប្រយុទ្ធដ៏ល្អមួយចំនួន ប៉ុន្តែនៅទីបញ្ចប់ខ្ញុំសប្បាយចិត្តដែលយើងអាចបង្កើតឱកាសបានច្រើនជាងពួកគេ។។»
«តាមពិតនៅក្នុងការប្រកួតលីគ វាគឺ ១ ឆ្នាំហើយ ចាប់តាំងពីការបរាជ័យលើកចុងក្រោយរបស់យើង ទល់នឹងបឹងកេត កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១។ ខ្ញុំសូមអរគុណដល់កីឡាកររបស់យើង ចំពោះការបង្ហាញពីភាពអាជីពរបស់គេក្នុងកម្រិតមួយដ៏ខ្ពស់ និងរក្សាស្ថិរភាពរបស់ពួកគេ។» គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានបន្ថែមជុំវិញការមិនចាញ់ក្នុងលីគ។
ជ័យជម្នះនេះផងដែរ បានធ្វើឱ្យព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងនៃលីគ មាន ៣៥ ពិន្ទុ ហើយនាំមុខក្រុមលេខ ២ (ក្លិបបឹងកេត) ១២ ពិន្ទុ ដ្បិតសប្ដាហ៍ក្រោយ គឺជាការប្រកួតបញ្ចប់ជុំទី ២ មុននឹងបន្តការប្រកួតជុំទី ៣ ដើម្បីសម្រេចយក ៤ ក្រុមឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក។
ប្រកួតបន្ទាប់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ នឹងត្រូវប្រកួតនៅរាជធានីភ្នំពេញ វិញម្ដងដោយត្រូវជួប ក្លិបវិសាខា នៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ៦:៣០ នាទីល្ងាច៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


