កីឡា
ប៊ូខាវ ត្រៀមប៉ះជាមួយអ្នកប្រដាល់ MMA វ័យក្មេង ជប៉ុន ក្នុងសង្វៀន Muay Thai
អ្នកប្រដាល់ជើងចាស់ថៃ ប៊ូខាវ បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា នឹងចូលរួមការប្រកួតជាលក្ខណៈ Kickboxing ជាមួយអ្នកប្រដាល់ Kota Miura វ័យ ២០ មកពីប្រទេសជប៉ុន ។

ការប្រកួតរវាងអ្នកប្រដាល់វ័យ ៤០ ឆ្នាំ ប៊ូខាវ និង Kota Miura នឹងធ្វើឡើងនាថ្ងៃទី ១៩ ខែសីហា នៅសង្វៀន Muay Thai ក្នុងពហុកីឡដ្ឋាន Rajadamnern ទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីខកខានជាន់សង្វៀនមួយនេះរយៈពេល ១៨ ឆ្នាំមកហើយ ។
បន្ទាប់ពីបំពេញភារកិច្ចដឹកនាំក្រុមប្រដាល់ថៃនៅស៊ីហ្គេមលើកទី ៣១ ក្នុងប្រទេសវៀតណាមរួចហើយ ប៊ូខាវ ក៏បានបន្តការប្រកួតនៅកម្ពុជាកាលពីដើមខែកក្កដា ដោយបានយកឈ្នះលើអតីតជើងឯកពិភពលោក Dmitry Varats ក្នុងកម្មវិធីសង្វៀនគុនខ្មែរជើងឯកពិភពលោក ។

ចំណែកថ្មីៗនេះ ប៊ូខាវ ក៏បានប្រកាសថា នឹងចូលរួមក្នុងព្រឹត្តិការណ៍ US Bare Knuckle Fighting Championship (BKFC) ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣ ខែកញ្ញា ក្នុងទីក្រុងបាងកក ហើយវាក៏ជាការបង្ហាញខ្លួនលើកដំបូងរបស់អ្នកប្រដាល់ចាស់វស្សាក្នុងសង្វៀនមួយនេះផងដែរ ។
រីឯអ្នកប្រយុទ្ធវ័យក្មេង Kota Miura គឺជាអ្នកប្រដាល់ MMA របស់ជប៉ុនដែលទើបកើតក្នុងឆ្នាំ ២០០២ ប៉ុណ្ណោះ ប៉ុន្តែបានបង្ហាញខ្លួនក្នុងប្រកួតអាជីពលើកដំបូងរបស់គាត់នៅក្នុងព្រឹត្តិការណ៍ RIZIN 23 ហើយក៏បានផ្តួលគូប្រកួត Yushi Sakura មិនឲ្យតដៃរួចផងដែរ ។

គួរបញ្ជាក់ថា អ្នកប្រដាល់វ័យក្មេង Kota Miura គឺជាកូនប្រុសបង្កើតរបស់កីឡាករបាល់ទាត់ជើងចាស់ជប៉ុន Kazuyoshi Miura ដែលបច្ចុប្បន្នកំពុងបន្តអាជីពនៅក្លឹប Suzuka Point Getters បើទោះជាមានវ័យជ្រេរហូតដល់ ៥៥ ឆ្នាំក៏ដោយ ៕
ប្រែសម្រួលដោយ ៖ នាងតូច
ប្រភព ៖ Web The Thao

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ