កីឡា
មើលប្រវត្តិជួបគ្នា មុនព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត ថ្ងៃសៅរ៍នេះ
ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ បឹងកេត វេលាម៉ោង៦:៣០នាទី ល្ងាច ថ្ងៃសៅរ៍ ទី២៧ ខែសីហានេះ ក្នុងសប្តាហ៍ទី១៧ នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ២០២២ ដែលមានការផ្សាយផ្ទាល់តាមរយៈ «កម្ពុជាថ្មី»។

ព្រះខ័នរាជស្វាយរៀងឈរលើកំពូលតារាងលីគកំពូលកម្ពុជា២០២២នេះជាមួយ៣៨ពិន្ទុពីការប្រកួតឈ្នះ១២ ស្មើ២ និងចាញ់២ ប្រៀបធៀបនឹងបឹងកេតឈរលេខ៣ដែលមាន៣០ពិន្ទុ បន្ទាប់ពី១៦ប្រកួតកន្លងទៅ ឈ្នះ៩ ស្មើ៣ និងចាញ់៤។
៥ប្រកួតចុងក្រោយនៅលីគរបស់ព្រះខ័នរាជស្វាយរៀងក្នុងលីគរដូវកាលនេះ ចាញ់ភ្នំពេញក្រោន ០-៣, ឈ្នះ គិរីវង់សុខសែនជ័យ ១០-០, ចាញ់វិសាខា ១-០, ឈ្នះ អង្គរថាយហ្គឺរ ០-៤ និងឈ្នះណាហ្គាវើលដ៍ ១-០។ ចំណែក៥ប្រកួតចុងក្រោយរបស់បឹងកេតឈ្នះ ក្រសួងការពារជាតិ ៣-២, ស្មើ ណាហ្គាវើលដ៍ ០-០, ឈ្នះ ភ្នំពេញក្រោន ២-១, ឈ្នះ វិសាខា ៣-២ និងស្មើ អង្គរថាយហ្គឺរ ០-០។

ប្រវត្តិជួបគ្នា៤លើកចុងក្រោយនៃលីគកំពូលកម្ពុជារដូវកាល២០២១ និង២០២២នេះ ព្រះខ័នរាជស្វាយរៀង ឈ្នះ២ដង បឹងកេតឈ្នះ១ដង និងស្មើគ្នា១ដង។ រដូវកាល២០២១ ជើងទី១ បឹងកេតបានឈ្នះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១-២ នៅទឹកដីស្វាយរៀង នៅថ្ងៃទី១ ខែសីហា និងជើងទី២ ក្រុមទាំងពីរស្មើគ្នា ១-១ នៅទឹកដីបឹងកេត ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា។
រដូវ២០២២នេះ ជួបគ្នា២លើកកន្លងមក ព្រះខ័នរាជស្វាយរៀងបានយកឈ្នះទាំងពីរលើក។ ជើងទី១ ថ្ងៃទី២២ ខែមីនា បឹងកេត បានចាញ់ ដោយលទ្ធផល ០-៤ នៅទឹកដីស្វាយរៀង និងជើងទី២ ថ្ងៃទី២២ ខែកក្កដា ព្រះខ័នរាជស្វាយរៀង បានឈ្នះ ០-១ នៅទឹកដីបឹងកេត។

ថ្ងៃសៅរ៍ ទី២៧ ខែសីហា សប្តាហ៍នេះគឺជាការជួបគ្នាលើកទី៣នៅក្នុងលីគកំពូលកម្ពុជា ពីព្រោះគោលការណ៍ថ្មីនៃការប្រកួតលីគត្រូវធ្វើឡើង៣ដងទើបចប់វគ្គវិលជុំសន្សំពិន្ទុ។ បន្ទាប់មកក្រុមកំពូលទាំង៤ត្រូវប្រកួតខ្វែងគ្នាទៀតទើបរកក្រុមឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្ររកជើងឯក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


