កីឡា
លីគបាល់ទាត់អ៊ុយក្រែនត្រលប់មកវិញ ដោយមានកន្លែងសម្រាប់កីឡាករគេចពួនពីគ្រាប់បែក
លីគបាល់ទាត់នៅអ៊ុយក្រែន បានចាប់ផ្តើមឡើងវិញជាលើកដំបូងចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានប្រទេសនេះកាលពី ៦ ខែមុន ខណៈដែល Shakhtar Donestk លេងជាមួយ Metalist Kharkiv នៅក្នុងរដ្ឋធានី Kyiv។

ការត្រលប់មកវិញនៃបាល់ទាត់លីកស្របគ្នា នឹងថ្ងៃបុណ្យទង់ជាតិរបស់ប្រទេសអ៊ុយក្រែន និងមុនថ្ងៃបុណ្យឯករាជ្យជាតិអ៊ុយក្រែន ថ្ងៃទី ២៤ ខែសីហា (នៅពេលដែលប្រទេសនេះបានប្រកាសឯករាជ្យពីអតីតសាធារណរដ្ឋសហភាពសូវៀតក្នុងឆ្នាំ ១៩៩១) បន្ទាប់ពីបិទបញ្ចប់លីគរយៈពេល ៦ ខែរួចមក។ រដូវកាលថ្មីនៃលីគបានចាប់ផ្តើមជាមួយនឹង Shakhtar Donetsk លេងជាមួយ Metalist 1925 ពីតំបន់ Kharkov ដែលជាក្លិបពីរមកពីទីក្រុងនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជាចំណុចកណ្តាលនៃជម្លោះ។
មិនមានអ្នកគាំទ្រចូលរួមទេ ដោយសារការភ័យខ្លាចផ្នែកសន្តិសុខដែលកំពុងបន្ត ខណៈកន្លែងពួនពីគ្រាប់បែកក្នុងគ្រាអាសន្ន ត្រូវបានដាក់នៅក្បែរនោះ ហើយប្រសិនបើមានករណីអ្វីកើតឡើង ស៊ីរ៉ែននឹងបញ្ចេញសំឡេងតាមអាកាស។

ប្រធានក្រុម Shakhtar កីឡាករ Taras Stepanenko បានពន្យល់ប្រាប់សារព័ត៌មាន The Associated Press ថា «យើងមានច្បាប់ក្នុងករណីមានការជូនដំណឹង ហើយយើងគួរតែទៅក្រោមដី។ ប៉ុន្តែខ្ញុំគិតថាក្រុម និងកីឡាករនឹងមានមោទនភាពចំពោះព្រឹត្តិការណ៍នេះ។ យើងត្រៀមខ្លួនរួចជាស្រេច យើងមានភាពរឹងមាំ និងខ្ញុំគិតថាយើងនឹងបង្ហាញដល់ពិភពលោកទាំងមូលនូវជីវិតអ៊ុយក្រែន និងឆន្ទៈដើម្បីឈ្នះ»។

នាយកផ្នែកបាល់ទាត់របស់ Shakhtar Donestk និងជាវីរបុរសរបស់ក្លិប លោក Darijo Srna បានប្រាប់ Mirror Football កាលពីខែកក្កដា ដោយលើកឡើងពីសារៈសំខាន់នៃការវិលត្រលប់មកប្រទេសជាតិវិញថា «បាល់ទាត់គឺជាអ្វីដែលបង្រួបបង្រួមប្រជាជន ហើយអ៊ុយក្រែន គឺជាប្រទេសដែលស្រឡាញ់កីឡា យើងនឹងបង្ហាញពិភពលោកទាំងអស់ថាយើងនៅមានជីវិត និងកំពុងប្រយុទ្ធនៅលើវាលស្មៅសម្រាប់អ៊ុយក្រែន។»
ប្រភព៖ mirror
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


