កីឡា
កីឡាការិនីខ្មែរ-អាមេរិក Cassandre ឈ្នះមេដាយប្រាក់១នៅ Costa Rica Open
កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា Casandre Nicole Tubbs បានឈ្នះមេដាយប្រាក់១គ្រឿងក្នុងការប្រកួតតេក្វាន់ដូលំដាប់ពិភពលោក Costa Rica Taekwondo Open ដែលទើបបញ្ចប់ទៅកាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅនេះ។

កីឡាការិនីខ្មែរ-អាមេរិក Cassandre បានប្រកួតក្នុងវិញ្ញាសាទម្ងន់ក្រោម -៦២គីឡូក្រាមដែលមានបេក្ខនារីចំនួន១៦រូបមកពីបណ្តាប្រទេសផ្សេងជុំវិញពិភពលោក។ នៅវគ្គ១៦រូបដំបូង កីឡាការិនីខ្មែរ-អាមេរិករូបនេះចាប់ឆ្នោតចំគ្មានដៃគូប្រកួត ដូច្នេះនាងបានឡើងទៅវគ្គ៨រូបចុងក្រោយដោយស្វ័យប្រវត្តិ។
នៅវគ្គ៨រូបចុងក្រោយ Cassandre បានប្រកួតឈ្នះកីឡាការិនីអាហ្សង់ទីន Kifer Victoria ដោយពិន្ទុ ០-២ មុនពេលឡើងទៅទម្លាក់កីឡាការិនីអាមេរិក Morales Britney នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយពន្ទុ ២-០ ដើម្បីឡើងទៅវគ្គដណ្តើមមេដាយមាស។
នៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយមាស កីឡាការិនីកម្ពុជារូបនេះបានចាញ់កីឡាការិនីម៉ិកស៊ិក Velazquez Itzel ដោយពិន្ទុ ២-០ ដើម្បីទទួលបានមេដាយប្រាក់ ខណៈកីឡាការិនីម៉ិកស៊ិកទទួលបានមេដាយមាស ហើយកីឡាការិនីអាមេរិក Morales Britney ទទួលបានមេដាយសំរឹទ្ធ និងកីឡាការិនីកូស្តារីកា Vargas Nicole ទទួលបានមេដាយសំរឹទ្ធស្ទួន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូលំដាប់ពិភពលោក Costa Rica Taekwondo Open ចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែសីហា ឆ្នាំ២០២២ នៅប្រទេសកូស្តារីកា។ ការប្រកួតនេះប្រជុំដោយកីឡាករ កីឡាការិនីតេក្វាន់ដូលំដាប់ពិភពលោកដែលភាគច្រើនមកពីអាមេរិក អាមេរិកខាងជើង និងអឺរ៉ុបចូលរួមប្រកួត។ ក្នុងព្រឹត្តិការណ៍ខាងលើនេះកាលពីឆ្នាំ២០២០ Cassandre ឈ្នះបានមេដាយសំរឹទ្ធ១គ្រឿង។
កាលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២១ (លើកមកឆ្នាំ២០២) នៅប្រទេសវៀតណាម កាលពីប៉ុន្មានខែមុន កីឡាការិនី Casandre ឈ្នះបានមេដាយសំរឹទ្ធ១គ្រឿង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


