កីឡា
កាន់តែពិសេស! ខ្មែរប៉ះខ្មែរ ថៃប៉ះថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវ
ចុងសប្តាហ៍នេះ ការប្រកួតខ្សែក្រវាត់ភេសជ្ជៈខារ៉ាបាវ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ឈានដល់វគ្គសន្សំពិន្ទុជុំចុងក្រោយហើយដើម្បីរកឲ្យឃើញបេក្ខភាពគុនខ្មែរ២រូប និងអ្នកលេងឆ្លងដែនថៃ២រូបឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវបានកំណត់រូបមន្តប្រកួតខុសពីធម្មតាពោលគឺលេខ១ និងលេខ២ ក្នុងពូល A ត្រូវប៉ះគ្នា ហើយលេខ១ និងលេខ២ក្នុងពូល B ត្រូវប៉ះគ្នា ដើម្បីយកឈ្នះនៃពូលនីមួយៗឡើងវគ្គផ្តាច់ព្រ័ត្រ។
លោក នាង ស៊ីវុត្ថា ប្រធានគ្រប់គ្រងការប្រកួតប្រដាល់នៅទូរទស្សន៍បាយ័នបានប្រាប់«កម្ពុជាថ្មី»ថា អ្នកលេងគុនខ្មែរនៅពេល A គឺលេខ១ និងលេខ២ត្រូវប្រកួតគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយកីឡាករថៃនៅពូល B គឺលេខ១ និងលេខ២ ត្រូវប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អ្នកឈ្នះក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពូលនីមួយៗគឺឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះ១០០%គឺខ្មែរប៉ះថៃនៅវគ្គផ្តាច់ព្រ័ត្រ។
លោកពន្យល់ថា ការប្រើលក្ខន្តិកៈបែបនេះដើម្បីឲ្យកីឡាករម្នាក់ៗប្រកួតអស់ពីសមត្ថភាពទាំងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ កន្លងមកធ្លាប់ប្រើរូបមន្តខ្វែងគឺលេខ១ក្នុងពូល A ទៅប៉ះលេខ២ក្នុងពូល B ហើយលេខ១ ក្នុងពូល B ទៅប៉ះលេខ២ក្នុងពូល A។ ធ្វើបែបនេះ ជូនកាលកីឡាករថៃឡើងវគ្គផ្តាច់ព្រ័ត្រទាំងពីរ ឬជូនកាលកីឡាករខ្មែរឡើងទៅវគ្គផ្តាច់ព្រ័ត្រទាំងពីររូប ដូច្នេះវគ្គផ្តាច់ព្រ័ត្រ ជូនកីឡាករប៉ះមិត្តរួមជាតិឯង ដូចជាកីឡាករថៃប៉ះថៃជាដើម ពួកគាត់ហាក់វ៉ៃមិនអស់សមត្ថភាព។

លោកបានបញ្ជាក់ថា កន្លងមកធ្លាប់កើតមានបែបនេះ ហើយរូបមន្តខ្មែរប៉ះខ្មែរ ថៃប៉ះថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លោកធ្លាប់បានប្រើបានជោគជ័យ ដូច្នេះបានជាអនុវត្តលក្ខន្តិកៈបែបនេះទៀត។
ផ្អែកតាមពិន្ទុបណ្តោះអាសន្នគិតត្រឹមជុំទី៣ ពេជ្រ សម្បត្តិ និង ធន់ ផានិត មាន៧ពិន្ទុស្មើគ្នា ហើយមានភាគរយខ្ពស់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយជើងខ្លាំងទាំងពីរនឹងប៉ះគ្នា ប្រសិនបើបានឡើងមែន។ ចំណែកនៅពូលថៃ កីឡាករថៃមាន៧ពិន្ទុស្មើគ្នាដល់ទៅ៣នាក់ ដូច្នេះពិតជាតឹងតែងខ្លាំងក្នុងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុជុំទី៤ ថ្ងៃអាទិត្យ ទី៤ ខែកញ្ញា
- ជ័រ ពៅ Vs ទួនប៉េ
- ពេជ្រ សម្បត្តិ Vs ផេតម៉េតម៉ៃ
ការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុជុំទី៤ ថ្ងៃអាទិត្យ ទី១១ ខែកញ្ញា
- ផាន់ ផាន់ណាត់ Vs ផាត់ថាណា
- ធន់ ផានិត Vs រ៉ាថែ

ពិន្ទុបណ្តោះអាសន្នក្នុងពូលខ្មែរ (A)
- ពេជ្រ សម្បត្តិ មាន៧ពិន្ទុ (៣ប្រកួត) ចាញ់ ទួនប៉េ, ឈ្នះ រ៉ាថែ និងឈ្នះ ផាត់ថាណា
- ធន់ ផានិត មាន៧ពិន្ទុ (៣ប្រកួត) ចាញ់ ផាត់ថាណា, ឈ្នះ ផេតម៉េតម៉ៃ និងឈ្នះ ទួនប៉េ
- ជ័រ ពៅ មាន៥ពិន្ទុ (៣ប្រកួត) ឈ្នះផេតម៉េតម៉ៃ, ចាញ់ ផាត់ថាណា និងចាញ់ រ៉ាថែ
- ផាន់ ផាន់ណាត់ មាន៥ពិន្ទុ (៣ប្រកួត) ចាញ់ ទួនប៉េ, ចាញ់ រ៉ាថែ និងឈ្នះ ផេតម៉េតម៉ៃ
ពិន្ទុបណ្តោះអាសន្នក្នុងពូលថៃ (B)
- រ៉ាក់ថែ មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ផាន់ ផាន់ណាត់, ចាញ់ ពេជ្រ សម្បត្តិ និងឈ្នះ ជ័រ ពៅ
- ផាត់ថាណា មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ធន់ ផានិត, ឈ្នះ ជ័រ ពៅ និងចាញ់ ពេជ្រ សម្បត្តិ
- ទួនប៉េ មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ពេជ្រ សម្បត្តិ, ឈ្នះ ផាន ផាន់ណាត់ និងចាញ់ ធន់ ផានិត
- ផេតម៉េតម៉ៃ មាន៣ពិន្ទុ (៣ប្រកួត) ចាញ់ ធន់ ផានិត, ចាញ់ ជ័រ ពៅ និងចាញ់ ផាន់ ផាន់ណាត់
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ