កីឡា
ជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជួបក្រុមខ្លាំងថៃ នៃពានបាល់ទាត់អាស៊ាន ឆ្នាំ២០២២
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតចូលពូល A ជាមួយក្រុមខ្លាំងថៃ ក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ឆ្នាំ២០២២។

យោងតាមលទ្ធផលនៃការចាប់ឆ្នោតដែលបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះ នាប្រទេសថៃ ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតនៅពូល A ជាមួយក្រុមខ្លាំងថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងទីម័រខាងកើត ឬក៏ព្រុយណេ (២ក្រុមនេះត្រូវប្រកួតជម្រុះសិន)។ ខណៈពូល B វិញមានវៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និងឡាវ។

ក្រោយការចាប់ឆ្នោតនេះរួច ការប្រកួតនឹងធ្វើឡើងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ក្រុមលេខ១ និងលេខ២ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំពោះការបែងចែកជា ២ ពូល ក្នុងមួយពូលមាន ៥ ក្រុមនេះ ក្រុមនីមួយៗលេង ២ ប្រកួតក្នុងដី និង ២ ប្រកួតក្រៅដី។
បន្ទាប់មកក្រុមកំពូលទាំងពីរ នៃពូលនីមួយៗនឹងឈានទៅវគ្គជម្រុះចាញ់ធ្លាក់ ដែលមាន២ជើង គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


