កីឡា
U-20 កម្ពុជា បានត្រឹមស្មើសិង្ហបុរី Asian Cup 2022
ក្រុម U-20 កម្ពុជា បានប្រកួតស្មើជាមួយ U-20 សិង្ហបុរី ក្នុងជំនួបទី២ ពូល I នៃវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២០ឆ្នាំអាស៊ី (AFC U-20 Asian Cup 2022) នាយប់ថ្ងៃទី១៦ ខែកញ្ញា ម្សិលមិញ។
ការប្រកួតនេះ គ្រាន់តែចាប់ផ្ដើមភ្លាម U-20 កម្ពុជា មានការគៀបសង្កត់ទៅលើ U-20 សិង្ហបុរី ជាមួយឱកាសច្រើន ប៉ុន្តែធ្វើមិនបានសម្រេច ហើយក៏បានភ្លាត់ធ្វើឱ្យមានបាល់ ១១ម៉ែត្រនៅនាទី១៣ ប៉ុន្តែអ្នកចាំទីកម្ពុជា ជួយសង្រ្គោះបានវិញ។ ក្រោយមកកម្ពុជា នៅតែបន្តធ្វើបានល្អជាមួយនឹងការគ្រប់គ្រងបាល់ ការបង្កើតឱកាសម្ដងហើយម្ដងទៀត រួចក៏បានភ្លាត់សារជាថ្មី ធ្វើឱ្យសិង្ហបុរីអាចនាំមុខមុននៅនាទី២៨ ដោយកីឡាករ Danial Crichton។


បន្ទាប់ពីត្រូវបានសិង្ហបុរីនាំមុខ កម្ពុជាក៏ចាប់ផ្ដើមកែប្រែស្ថានការណ៍ឡើងវិញហើយក៏មានការគ្រប់គ្រងបាល់កាន់តែច្រើនជាងមុនថែមទៀត ជាពិសេសមានឱកាសទាត់ច្រើនឡើងៗ រហូតដល់ជិតចប់វគ្គទី១ កីឡាករ កើត ពេជ្រ បានទាត់ពីចម្ងាយតាមស្មើឱ្យ U-20 កម្ពុជា និងបានរក្សាលទ្ធផល ១-១ ត្រឹមវគ្គទី១។
ចូលដល់វគ្គទី២ កម្ពុជា មានសន្ទុះកាន់តែខ្លាំងថែមទៀត ដោយធ្វើបានល្អកាន់តែប្រសើរឡើង ដោយគ្រប់គ្រងបាល់កាន់តែច្រើនជាងវគ្គទី១ ទៅទៀត រួមទាំងឱកាសទាត់ចំគោលដៅ និងខុសគោលដៅជាច្រើន។ នៅនាទី៦៦ កីឡាករសិង្ហបុរីម្នាក់ទទួលបានកាតលឿង ២ដងស្មើនិងកាតក្រហម ដែលរឹតតែធ្វើឱ្យកម្ពុជាគ្រប់គ្រងការប្រកួត ប៉ុន្តែបើទោះបីជាព្យាយាមជាច្រើនលើកច្រើនសារ ក៏នៅតែពុំអាចធ្វើបានសម្រេច រហូតដល់លទ្ធផលបញ្ចប់ចុងក្រោយ កម្ពុជា ស្មើជាមួយសិង្ហបុរី ១-១។

លទ្ធផលនេះបានធ្វើឱ្យកម្ពុជា អស់ឱកាសឈរកំពូលតារាង ឬបានកៅអីឡើងស្វ័យប្រវត្តិហើយ ប៉ុន្តែក៏នៅមានឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ២ល្អ ដោយបច្ចុប្បន្នកម្ពុជា ស្ថិតនៅបាតតារាង មាន ១ពិន្ទុ ខណៈក្រុមកំពូលតារាងតាជីគីស្ថានមាន ៤ពិន្ទុ។
ប្រកួតចុងក្រោយរបស់ U-20 កម្ពុជា ត្រូវជួបម្ចាស់ផ្ទះ U-20 តាជីគីស្ថាន នៅថ្ងៃទី១៨ ខែកញ្ញាខាងមុខ ដែលជាប្រកួតកាត់សេចក្ដី៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


