កីឡា
Nick Taylor បង្ហាញអារម្មណ៍លើកដំបូង បន្ទាប់ពីចូលរួមជាមួយជម្រើសជាតិកម្ពុជា
កីឡាករខ្មែរ-អាមេរិក ថេឡូរ នីកូឡាស់ ឌឿង (Nick Taylor) របស់ក្លឹបបាល់ទាត់អាមេរិក Orlando City B បានបង្ហាញអារម្មណ៍ជាលើកដំបូង បន្ទាប់ពីបានចូលរួមហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅប៉ុន្មានថ្ងៃនេះ។

Nick បាននិយាយមុននេះថា ៖«នេះជាថ្ងៃប្រកួតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ ខ្ញុំពិតមានកិត្តិយស និងរីករាយយ៉ាងខ្លាំង ហើយមិនអាចរង់ចាំបានទេសម្រាប់ការប្រកួតលើកដំបូងរបស់ខ្ញុំនារាត្រីនេះ។ សូមអរគុណអ្នករាល់គ្នាដែលបានគាំទ្រខ្ញុំ។ វាជាស្របិនក្លាយជាការពិត។ សូមឲ្យរុងរឿងទាំងអស់គ្នា»។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតមិត្តភាពអន្តរជាតិ FIFA Day ជាមួយក្រុមជម្រើសជាតិបង់ក្លាដែស វេលាម៉ោង៧យប់ ថ្ងៃទី២២ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សាយផ្ទាល់ដោយទូរទស្សន៍ បាយ័ន និង BTV។

Nick Taylor កើតឆ្នាំ១៩៩៨ នៅតំបន់ Coppell រដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលមានម្តាយជាជនខ្មែរ និងឪពុកជាជនអាមេរិក ដូច្នេះរូបគេមានសិទ្ធិតំណាងឲ្យជម្រើសជាតិកម្ពុជា។ កាលពីយុវជនលេងឲ្យសាលារៀន Coppel High School ដែលបានឈ្នះជើងឯក UIL 6A State ប្រចាំរដ្ឋតិចសាស ឆ្នាំ២០១៦ និងបានជាប់ឈ្មោះក្នុងក្រុមឆ្នើម NSCAA Winter-Spring High School Boys All-American រដូវកាល២០១៦-១៧។
បន្ទាប់មក រូបគេបានលេងឲ្យក្លឹប Dallas Texans និងបានជួយឲ្យក្លឹបនេះឈ្នះមេដាយសំរឹទ្ធជើងឯកយុវជនអាមេរិក (U.S. Youth Soccer National) ឆ្នាំ២០១៣ និងឈ្នះពានរង្វាន់ប្រចាំរដ្ឋពីរដង ព្រមទាំងឈ្នះជើងឯកលីគ Classic League Division I ពីរដង។

រូបគេបានលេងឲ្យក្រុមមហាវិទ្យាល័យ គឺ២០១៧-២០១៨ នៅមហាវិទ្យាល័យ New Mexico Lobos បាន២៩ដង និងរកបាន៦គ្រាប់។ លេងឲ្យក្រុមមហាវិទ្យាល័យ SMU Mustangs ឆ្នាំ២០១៩-២០២១ រូបគេបង្ហាញខ្លួនលើទីលាន៣១ប្រកួត រកបាន២គ្រាប់ និងឆ្នាំ២០២១ដដែលលេងឲ្យមហាវិទ្យាល័យ UFC Knights បាន១៦ប្រកួត រកបាន៣គ្រាប់។ ចុងក្រោយរូបគេចូលក្លឹបធំកម្រិតអាជីព Orlando City B៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


