កីឡា
ឈ្នះព័រទុយហ្គាល់ តែគ្រូជម្រើសជាតិអេស្ប៉ាញថា នៅ World Cup នៅតែមិនប្រាកដប្រជាសម្រាប់ក្រុម
លោក Luis Enrique បានសារភាពថា លោកនៅតែមិនទាន់សម្រេចចិត្តលើក្រុមចុងក្រោយរបស់ជម្រើសជាតិអេស្ប៉ាញ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ខែវិច្ឆិកាខាងមុខ។
លោក Enrique បានមើលការខុសត្រូវលើការទទួលជ័យជម្នះចុងក្រោយរបស់អេស្ប៉ាញ ទល់នឹង ព័រទុយហ្គាល់ កាលពីយប់មិញ ដែលនាំឱ្យក្រុមរបស់លោកឈរកំពូលតារាង ពូល A2 ហើយមានសិទ្ធិសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ Nations League នៅឆ្នាំក្រោយ។
អេស្ប៉ាញ ពិតជាមានសំណាងក្នុងការឈ្នះ ព័រទុយហ្គាល់ ដោយគ្រាប់បាល់ចុងម៉ោងរបស់ Alvaro Morata ហើយព័រទុយហ្គាល់ ក៏បានខកខានឱកាសល្អមួយចំនួនធំផងដែរ។
ប៉ុន្តែទោះបីជាការប្រកួត World Cup នៅសល់តែពីរខែទៀតក៏ដោយ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ នៅតែមិនប្រាកដក្នុងការជ្រើសរើសកីឡាករចុងក្រោយរបស់លោក សម្រាប់ការប្រកួតនៅប្រទេសកាតា។ លោក Enrique បាននិយាយថា “ការបង្វឹកកីឡាករទាំងនេះ គឺអស្ចារ្យណាស់។”
“វាជាការរីករាយដែលមានកីឡាករជាច្រើនមានគុណភាពបែបនេះ ហើយវាជាការអាម៉ាស់មួយដែលនឹងត្រូវខកខាន។ ខ្ញុំមិនមានបញ្ជីច្បាស់លាស់ [សម្រាប់ World Cup] ទេ។ វានឹងពិបាកសម្រាប់ខ្ញុំក្នុងការសម្រេចចិត្ត ប៉ុន្តែនោះជាមូលហេតុដែលខ្ញុំជាគ្រូបង្វឹក។” លោក Enrique បានបន្ថែម។
ស្របពេលជាមួយគ្នា លោក Fernando Santos គ្រូព័រទុយហ្គាល់ ជឿជាក់ថាកីឡាកររបស់លោកត្រូវតែរៀនពីការបរាជ័យ។ លោកបាននិយាយថា “វាត្រូវតែ [ជាមេរៀន]” ។ “យើងត្រូវរក្សាទម្រង់លេងរបស់យើង មិនថាគូប្រកួតណាឡើយ ហើយយើងធ្វើបែបនោះជាយូរមកហើយ។ យើងមានឱកាសល្អខ្លះក្នុងតង់ទីមួយ ចលនាបាល់បានល្អ វាយសម្រុកក៏បានល្អ។ យើងបានបង្កើតឱកាសស៊ុតបញ្ចូលទីជាច្រើន។”
“បន្ទាប់មកយើងបាត់បង់ការរក្សាបាល់ កីឡាករមិនអាចគ្រប់គ្រងការប្រកួត និងបង្ខំឱ្យអេស្ប៉ាញត្រឡប់មកទម្រង់លេងរបស់គេវិញ។ បន្ទាប់មកពួកគេចាប់ផ្តើមបង្កើនសម្ទុះម្ដងហើយម្ដងទៀត។ អេស្ប៉ាញពិតជាមិនមានឱកាសទេ ប៉ុន្តែពួកគេបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ហើយឈ្នះ។”
អេស្ប៉ាញ ប៉ះ កូស្តារីកា អាល្លឺម៉ង់ និងជប៉ុន នៅ World Cup ខណៈព័រទុយហ្គាល់ ប៉ះ ហ្គាណា អ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង៕
ប្រភព៖ theathletic.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


