កីឡា
Neymar ប្រឈមជាប់ពន្ធនាគារ ២ឆ្នាំ ជុំវិញរឿង ពុករលួយការផ្ទេរពី Santos ទៅ Barcelona
កីឡាករជម្រើសជាតិប្រេស៊ីល Neymar Jr. បានមកដល់តុលាការ Barcelona នៅព្រឹកថ្ងៃច័ន្ទ ជាកន្លែងដែលគេនឹងកាត់ទោសពីបទពុករលួយ និងការចោទប្រកាន់ពីការក្លែងបន្លំលើការផ្ទេររបស់ខ្លួនជាមួយក្លិប FC Barcelona កាលពីជិត១០ឆ្នាំមុន។
មួយខែមុនពេលការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) នៅប្រទេសកាតា ចាប់ផ្តើម ព្រះរាជអាជ្ញាអេស្ប៉ាញកំពុងព្យាយាមឱ្យ Neymar ជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និងបង់ប្រាក់ពិន័យ ១០លានអឺរ៉ូ (៩.៧លានដុល្លារ)។

នៅក្នុងតុលាការ ខ្សែប្រយុទ្ធប្រេស៊ីលត្រូវបានចូលរួមដោយឪពុកម្តាយរបស់ខ្លួន អតីតប្រធានក្លិប FC Barcelona ពីរនាក់ គឺលោក Sandro Rosell និងលោក Josep Maria Bartomeu – និងអតីតថ្នាក់ដឹកនាំក្លិបប្រេស៊ីល‘Santos’ ដែលប្រឈមមុខនឹងការចោទប្រកាន់ជុំវិញការផ្ទេរនេះផងដែរ។ សូម្បីតែក្លិប FC Barcelona ខ្លួនឯងក៏កំពុងស្ថិតក្រោមការកាត់ទោស ខណៈដែលព្រះរាជអាជ្ញាអះអាងថា ក្រុមគួរតែបង់ប្រាក់ពិន័យចំនួន ៨.៤លានអឺរ៉ូ(៨.២លានដុល្លារអាមេរិក) សម្រាប់ការបំពានច្បាប់។
ការចោទប្រកាន់ពីបទពុករលួយមានតាំងពីឆ្នាំ២០១៣ ការផ្ទេរ Neymar ពី FC Santos ក្នុងប្រទេសប្រេស៊ីល ទៅ FC Barcelona ក្នុងប្រទេសអេស្ប៉ាញ។ ទាំងព្រះរាជអាជ្ញាអេស្ប៉ាញ និងក្រុមហ៊ុនប្រេស៊ីល DIS ដែលកាន់កាប់ ៤០ភាគរយនៃសិទ្ធរបស់ Neymar នៅពេលនោះ បានប្រកែកថាមានការឃុបឃិតគ្នារវាងក្លិប FC Barcelona, ក្លិប FC Santos និង Neymar ផ្ទាល់ ដើម្បីបិទបាំងចំនួនពិតដែលក្លិបអេស្ប៉ាញ បានចំណាយសម្រាប់ការទិញរូបគេ។
ភាពច្របូកច្របល់នេះត្រូវបានគេចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹង Neymar បានចុះហត្ថលេខាលើកិច្ចសន្យា៤០លានអឺរ៉ូជាមួយ FC Barcelona ក្នុងឆ្នាំ២០១១ មុនពេលគេក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។ យោងតាម DIS គ្រោងការណ៍នេះបានបំពានច្បាប់របស់ FIFA ហើយមានន័យថាកីឡាករ និងអ្នកដែលជាម្ចាស់សិទ្ធិរបស់គេ មិនអាចទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុតនៅលើទីផ្សារសេរីនោះទេ។

មេធាវីរបស់ DIS និយាយថា Neymar គួរតែទទួលការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងត្រូវបានហាមឃាត់មិនឱ្យលេងបាល់ទាត់ក្នុងអំឡុងពេលដូចគ្នានេះ។
យ៉ាងណាក៏ដោយ មេធាវីរបស់ Neymar អះអាងថា កូនក្តីរបស់ពួកគេគ្មានកំហុស ហើយប្រាក់លើកទឹកចិត្តមុនកិច្ចសន្យា គឺជាការអនុវត្តតាមច្បាប់ និងស្តង់ដារ។ ពួកគេក៏អះអាងថាករណីនេះស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ប្រទេសអេស្ប៉ាញ ហើយមិនបានបំពានច្បាប់របស់ប្រេស៊ីលឡើយ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Neymar អាចផ្តល់សក្ខីកម្មបន្ថែម នៅថ្ងៃចន្ទ ឬថ្ងៃអង្គារ សប្ដាហ៍ក្រោយ៕
ប្រភព៖ CNN
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


