កីឡា
កីឡាករល្បី ៨រូប បាត់បង់ឱកាសប្រកួតពានរង្វាន់ World Cup 2022 ដោយសាររបួស
នៅសល់មិនដល់១ខែទៀត ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) នឹងចាប់ផ្តើមនៅប្រទេសកាតា ខណៈកីឡាករល្បីៗជាច្រើនមកពីជុំវិញពិភពលោក ក៏ត្រូវបានដកខ្លួនចេញពីការប្រកួតផងដែរ។
តារាភាគច្រើនដែលរង់ចាំសម្រាប់ព្រឹត្តិការណ៍នេះមានការប្រកួតជាច្រើនទៀតសម្រាប់កម្រិតក្លិប មុនពេលចេញដំណើរទៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែមួយចំនួនបានទទួលរងនូវការលំបាករួចទៅហើយ ដែលនឹងរារាំងពួកគេចេញពីការប្រកួតដោយសារបញ្ហារបួស។

– Paulo Dybala៖
ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បានចាប់ផ្តើមរដូវកាល ២០២២-២៣ ក្នុងទម្រង់ដ៏គួរឱ្យភ័យខ្លាច បន្ទាប់ពីចាកចេញពី Juventus ទៅ Roma។ អតីតខ្សែប្រយុទ្ធក្លិប Palermo ដែលបង្ហាញខ្លួនបានត្រឹមតែ ២២នាទី នៅ World Cup ឆ្នាំ២០១៨ បានស៊ុតបញ្ចូលទី ៧គ្រាប់ ក្នុង ១១ប្រកួតដំបូងរបស់គេសម្រាប់ Roma ប៉ុន្តែត្រូវឈឺចាប់ដោយសាររបួស។ កីឡាករវ័យ ២៨ឆ្នាំបានរងរបួសយ៉ាងខ្លាំង ខណៈពេលលេងឱ្យ Roma ទល់នឹង Lecce។ ហើយអ្នកចាត់ការក្លិប Jose Mourinho បាននិយាយគេអាចនឹងសម្រាករយៈពេលវែង។

– Gini Wijnaldum៖
កីឡាករជម្រើសហូឡង់ Gini Wijnaldum របស់ក្លិប Roma ផងដែរ និងខ្ចីជើងពី Paris Saint-Germain បានចូលលេងបានតែមួយប្រកួតប៉ុណ្ណោះ ចាប់តាំងពីរងរបួសរយៈពេលវែងក្នុងការហ្វឹកហាត់។ សេចក្តីថ្លែងការណ៍របស់ Roma បានប្រាប់បន្ទាប់ពីឧប្បត្តិហេតុថា “បន្ទាប់ពីមានរបួសក្នុងអំឡុងពេលហ្វឹកហាត់ Georginio Wijnaldum បានទទួលការធ្វើតេស្តសុខភាពជាបន្តបន្ទាប់ដែលបញ្ជាក់ពីវត្តមាននៃការបាក់ឆ្អឹង នៃ tibia នៅជើងខាងស្តាំរបស់គេ”។

– Kyle Walker៖
អង់គ្លេសមានខ្សែការពារស្តាំច្រើនក្នុងការជ្រើសរើសនាពេលថ្មីៗនេះ ប៉ុន្តែការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 មានបញ្ហាជាបន្តបន្ទាប់។ ខណៈពេលដែល Trent Alexander-Arnold បានធូរស្បើយពីភាពលំបាករបស់គេ កីឡាករ Kyle Walker របស់ Manchester City ឯណោះវិញ ប្រឈមនឹងការប្រជែងនឹងពេលវេលា។
អតីតតារាឆ្នើមរបស់ក្លិប Tottenham Hotspur បានចូលវះកាត់របួសក្រលៀន ដែលគេបានរងរបួសក្នុងការប្រកួត Manchester Derby នៅដើមខែតុលា។

– Reece James៖
ក៏ដូចជា Walker ដែរ ខ្សែការពារ Reece James ប្រឈមមុខនឹងការប្រជែងនឹងពេលវេលាសម្រាប់ការប្រកួត។ កីឡាកររបស់តោខៀវ Chelsea ត្រូវបានបង្ខំចិត្តប្តូរចេញពីការប្រកួតអំឡុងពេលក្រុមតោខៀវឈ្នះពានរង្វាន់ Champions League ទល់នឹង AC Milan ហើយប្រឈមមុខនឹងការអវត្តមានជាច្រើនសប្តាហ៍។
សេចក្តីថ្លែងការណ៍របស់ក្លឹបនៅទីក្រុងឡុងដ៍បានបញ្ជាក់ថា Reece ត្រូវបានគេរំពឹងថានឹងអវត្តមានរយៈពេល ៨សប្តាហ៍។

– Paul Pogba៖
បន្ទាប់ពីរដូវកាលចុងក្រោយដែលមានរបួសជាមួយក្រុម Manchester United កីឡាករ Paul Pogba សង្ឃឹមថានឹងផ្លាស់ប្តូរមុខមាត់ថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីទទួលរងនូវបញ្ហាកាលពីមុនបើករដូវកាល គេនៅតែមិនទាន់បង្ហាញខ្លួនជាលើកទី២ សម្រាប់ក្រុម Juventus នៅឡើយទេ។
ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួត World Cup ឆ្នាំ២០១៨ ខណៈដែលក្រុមរបស់លោក Didier Deschamps បានឈ្នះវាទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់បង្ហាញខ្លួនចាប់តាំងការហ្វឹកហាត់អំឡុងពេលបោះជំរំរបស់ Juve នៅសហរដ្ឋអាមេរិក ក្នុងខែកក្កដា។

– Angel Di Maria៖
កីឡាករអាហ្សង់ទីន Di Maria ដែលបានចូលរួមជាមួយ Juventus ផងដែរនៅរដូវក្តៅបច្ចុប្បន្នកំពុងមានបញ្ហារបួសគួរឱ្យព្រួយបារម្ភផងដែរ។
គេបានចាកចេញពីទីលានត្រឹមតែ ២៤នាទីប៉ុណ្ណោះក្នុងការប្រកួតដែល Juventus ចាញ់ក្នុង Champions League ទល់នឹង Maccabi Haifa ហើយត្រូវបានគេរំពឹងថានឹង សម្រាកប្រហែល ៣សប្តាហ៍ មានន័យថា កាយសម្បទាក្នុងការប្រកួតអាចជាកង្វល់ធំជាងនេះ។
– N’Golo Kante៖
បារាំង ស្ថិតក្នុងគ្រោះថ្នាក់នៃការមិនមានតារាខ្សែបម្រើណាដែលនាំឱ្យពួកគេទទួលបានភាពរុងរឿង ដូចក្នុងឆ្នាំ២០១៨។ Blaise Matuidi មិនបានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិចាប់តាំងពីឆ្នាំ២០១៩ ខណៈដែល N’Golo Kante បានដើរតាម Paul Pogba ក្នុងបញ្ហារបួស។
អតីតកីឡាករ Leicester City លេងបាន ៥៣ដងសម្រាប់ Les Bleus ប៉ុន្តែបញ្ហាសុខភាពបានញាំញីពេញមួយរដូវកាលចុងក្រោយរបស់គេនៅ Chelsea។ Kante លេងបានតែ ២ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ហើយការរងរបួសក្នុងការហ្វឹកហាត់បានបញ្ចប់ក្តីសុបិន World Cup របស់គេ។

– Diogo Jota៖
Liverpool បានបាត់បង់តួសំខាន់ពីរនាក់ដោយសាររបួសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចុងក្រោយគឺកីឡាករព័រទុយហ្គាល់ iogo Jota។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលកីឡាកររបស់កូឡុំប៊ី Luis Diaz ដែលខកខានក្នុងការប្រកួតជម្រុះ World Cup នោះ ការវាយប្រហារទៅលើ Diogo Jota មានផលប៉ះពាល់ជាសម្រាប់ក្រុមជម្រើសជាតិកាន់តែច្បាស់។
គ្រូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp បាននិយាយបន្ទាប់ពីតារាព័រទុយហ្គាល់រងរបួសពេលប្រកួតជាមួយក្រុម Manchester City ថា “មិនមែនជាដំណឹងល្អទេ អំពី Diogo គាត់នឹងខកខានការប្រកួត World Cup របួសធ្ងន់ធ្ងរនៅកំភួនជើង”។
ការប្រកួត World Cup ចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូ៕
ប្រភព៖ mirror.co.uk
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


