កីឡា
ប្រធានក្រុមព្រុយណេ ថា ក្រុមរបស់ខ្លួនសក្ដិសមនឹងទទួលបានកៅអីវគ្គចែកពូល AFF ដែលត្រូវជួប កម្ពុជា
ក្រុមជម្រើសជាតិព្រុយណេ កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បានសម្រេចកៅអីឡើងមកវគ្គចែកពូលជាផ្លូវការ ក្នុងពានរង្វាន់ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 ឬគេនិយមហៅ Suzuki Cup បន្ទាប់ពីរង់ចាំអស់រយៈពេល ២៦ ឆ្នាំ។

២៦ ឆ្នាំ គឺជាពេលវេលាដ៏យូរមួយ ហើយព្រុយណេ ពិតជាបានធ្វើឲ្យវាមានតម្លៃក្នុងការរង់ចាំនៅពេលដែលពួកគេបានយកឈ្នះការប្រកួតវគ្គជម្រុះ AFF Mitsubishi Electric Cup 2022 នៅចំពោះមុខអ្នកគាំទ្ររបស់ពួកគេ។ លើកចុងក្រោយដែលព្រុយណេ លេងក្នុងព្រឹត្តិការណ៍នេះ គឺលើកដំបូងក្នុងឆ្នាំ ១៩៩៦។
ព្រុយណេ បានយកឈ្នះ ទីម័រខាងកើត នៅឯកីឡដ្ឋាន Track and Field Hassanal Bolkiah National Sports Complex ទាំងពីរជើង ៦-៣ ហើយត្រូវឡើងមកបង្គ្រប់ពូល A ដែលមាន កម្ពុជា, ថៃ, ឥណ្ឌូណេស៊ី និងហ្វីលីពីន កំពុងរង់ចាំ។

ប្រធានក្រុមព្រុយណេ កីឡាករ Hendra Azam បាននិយាយថា “យើងសមនឹងទទួលបានកៅអីនៅក្នុងវគ្គចែកពូល នៃ AFF Mitsubishi Electric Cup 2022។ យើងបានការពារយ៉ាងល្អ ហើយយើងប្រកាន់ខ្ជាប់នូវផែនការប្រកួតដែលបានកំណត់”។
ដូច្នេះការឡើងមកវគ្គចែកពូលនេះ ព្រុយណេ ដែលជាក្រុមមានចំណាត់ថ្នាក់ទាបជាងគេក្នុងពូល A នឹងជួប កម្ពុជា នៅប្រកួតទី ៣ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ លើទឹកដីរាជធានីភ្នំពេញ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


