កីឡា
តើអ្នកដឹងទេ? លោក Honda មានកំណត់ត្រាពិសេសនៅ World Cup មិនទាន់មានកីឡាករអាស៊ីបំបែកបាន
ខ្វះតែ ៩ ថ្ងៃទៀត ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup 2022) ឆ្នាំ ២០២២ នឹងមកដល់ ខណៈអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា និងជាអតីតកីឡាករជម្រើសជាតិជប៉ុន លោក Keisuke Honda បន្តកាន់កំណត់ត្រាមួយ ដែលមិនទាន់មានកីឡាករអាស៊ីណាបំបែកបាននៅឡើយ។
យោងតាមទិន្នន័យ Keisuke Honda គឺកំពុងស្ថិតនៅជាកីឡាករអាស៊ីដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup) ពោលគឺ រកបាន ៤ គ្រាប់ ក្នុងចំណោម World Cup ៣ លើកចុងក្រោយ ដែលបានចូលរួម។
៤ គ្រាប់របស់ Honda រួមមាន នៅឆ្នាំ ២០១០ នាប្រទេសអាហ្វ្រិកខាងត្បូង រកបាន ២ គ្រាប់ ទល់នឹង កាម៉េរូន និងដាណឺម៉ាក់ លុះចូលដល់ឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីល រកបាន ១ គ្រាប់ ទល់នឹងកូឌីតវ័រ។ និង World Cup ចុងក្រោយរបស់គេនៅឆ្នាំ ២០១៨ រកបាន ១ គ្រាប់ទៀត ទល់នឹងសេណេហ្គាល់។
លើសពីនេះបានធ្វើឲ្យលោកកាន់កំណត់ត្រាជាកីឡាករអាស៊ីដំបូងគេដែលរកគ្រាប់បាល់បានគ្រប់ការបង្ហាញខ្លួនទាំង ៣ លើក នៃ World Cup។
កីឡាករអាស៊ីដទៃទៀតដែលរកគ្រាប់បាល់បានតិចជាង លោក Honda គឺកីឡាករ Tim Cahill របស់អូស្ត្រាលី, Sami Al Jaber របស់អារ៉ាប៊ីសាអូឌីត និង Ahn Jung-hwan ជាមួយ Park Ji-sung របស់កូរ៉េខាងត្បូង គឺជាអ្នកស៊ុតបញ្ចូលទីបន្ទាប់ នាំមុខគេនៅអាស៊ី ដោយរកបាន ៣ គ្រាប់ ក្នុងម្នាក់ៗ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


