កីឡា
ខ្សែបម្រើវ័យក្មេង ជូ ស៊ីនទី ប្រាប់មូលហេតុពេញចិត្តអាហ្សង់ទីននៅ World Cup
ខ្សែបម្រើលេចធ្លោរបស់ព្រះខ័នរាជស្វាយរៀង និងជម្រើសជាតិកម្ពុជា ជូ ស៊ីនទី ពេញចិត្តក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ។

នៅពេលចោទសួរថា តើពេញចិត្តក្រុមបាល់ទាត់ជម្រើសជាតិណានៅជើងឯកបាល់ទាត់ពិភពលោកឆ្នាំនេះ? ហេតុអ្វី? ខ្សែម្រើវ័យក្មេងរូបនេះបានឆ្លើយថា ៖«ខ្ញុំគិតថា អាហ្សង់ទីន ពីព្រោះមួយរយៈពេលចុងក្រោយនេះ តំបន់ប្រយុទ្ធរបស់ អាហ្សង់ទីន ល្អខ្លាំង»។
អាហ្សង់ទីន ស្ថិតនៅពូល C ជាមួយ អារ៉ាប៊ីសាអូឌីត ម៉ិកស៊ិក និងប៉ូឡូញ។ ថ្ងៃទី២២ អាហ្សង់ទីន បើកឆាកប្រកួតជាមួយ អារ៉ាប៊ីសាអូឌីត, ថ្ងៃទី២៧ ប្រកួតជាមួយ ម៉ិកស៊ិក និងបន្តប្រកួតជាមួយ ប៉ូឡូញ ថ្ងៃទី១ ខែធ្នូ។

ក្រុមបាល់ទាត់ជម្រើសជាតិទាំង៣២ដែលជាប់វគ្គជម្រុះ និងបានឈានទៅដល់ជុំផ្តាច់ព្រ័ត្រនៅប្រទេសកាតាបានកំពុងត្រៀមខ្លួនយ៉ាងម៉ត់ចត់បំផុត។ ជាមួយគ្នានេះ ក្រុមជម្រើសជាតិមួយចំនួនបានធ្វើដំណើរទៅដល់ប្រទេសកាតាហើយ។

ការប្រកួតដែលធ្វើឡើងនៅទ្វីបអាស៊ីគឺជាពេលវេលាល្អបំផុតសម្រាប់អ្នកទស្សនាពីតំបន់អាស៊ី។ ក្នុងនោះ នៅកម្ពុជាទាំងកីឡាករ គ្រូបង្វឹក និងអ្នកនិយមចូលចិត្តបាល់ទាត់ក៏កំពុងទន្ទឹងរង់ចាំទស្សនាដែរ ខណៈការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកានេះ។
កីឡាករអាហ្សង់ទីនទាំង២៦រូបចុងក្រោយ
- អ្នកចាំទី៖ Emiliano Martinez (Asotn Villa) Geronimo Rulli (Villarreal), Franco Armani (River Plate).
- ខ្សែការពារ៖ Nahule Molina (Atlético Madrid), Gonzalo Montiel (Sevilla), Cristian Romero (Tottenham), German Pezzella (Real Betis), Nicolas Otamendi (Benfica), Lisandro Martinez (Manchester United), Marcos Acuna (Sevilla), Nicolas Tagliafico (Lyon), Juan Foyth (Villarreal)។
- ខ្សែបម្រើ៖ Rodrigo de Paul (Atletico Madrid), Leandro Paredes (Juventus), Alexis mac Allister (Brighton), Guido Rodriguez (Real Betis), Alejandro Gomez (Sevilla), Enzo Fernandez (Benfica), Exequiel Palacios (Bayer Leverkusen)។
- ខ្សែប្រយុទ្ធ៖ Angel di Maria (Juventus), Lautaro Martinez (Inter Milan), Juilan Alvarez (Manchester City), Nicolas Gonazales (Fiorentina), Joaquin Correa (Inter Milan), Paulo Dybala (AS Roma), Lionel Messi (PSG)៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២៣ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


