កីឡា
មា្តយ ជូ ស៊ីនទិ មានមោទកភាពចំពោះកូន ដ្បិតកំព្រាឪពុកតាំងពីតូច
ម្តាយរបស់កីឡាករវ័យក្មេង ជូ ស៊ីនទិ អ្នកស្រី ស៊ីន ណាវី បានបង្ហាញមោទកភាពលើកូនប្រុសខ្លួន ដែលមិនធ្វើឱ្យអ្នកម្តាយពិបាកចិត្តទាល់តែសោះ ដ្បិតរូបគេបានកំព្រាឪពុកតាំងពីក្មេងក៏ដោយ។

ខ្សែបម្រើ ជូ ស៊ីនទិ ដែលបច្ចុប្បន្នមានវ័យ ២២ ឆ្នាំ កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់របស់ក្រុម ព្រះខ័នរាជស្វាយរៀង។ រូបគេបានក្លាយជាចំណែកដ៏សំខាន់មួយរបស់ក្រុមតាំងពីរដូវកាលមុន មកដល់រដូវកាលនេះ ខណៈកត្តាដែលជួយឱ្យក្រុមព្រះខ័នរាជស្វាយសាងប្រវត្តិសាស្ត្រឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ក៏មានចំណែករបស់គេផងដែរ។

ថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» ម្តាយរបស់កីឡាករអតីតយុវជនថ្នាលសាលាបាល់ទាត់ជាតិ បាទី រូបនេះ បានទម្លាយថា អ្នកស្រីពិតជាសប្បាយចិត្ត និងមានមោទកភាពលើកូនប្រុសខ្លួនខ្លាំងណាស់ ដែលរូបគេមិនធ្លាប់ធ្វើឱ្យអ្នកស្រីពិបាកចិត្តទាល់តែសោះតាំងពីក្មេងមក។

អ្នកស្រី ស៊ីន ណាវី បានបន្តទៀតថា ជូ ស៊ីនទិ បានកំព្រាឪពុកតាំងពីអាយុបួន ប្រាំ ឆ្នាំមកម្ល៉េះ ប៉ុន្តែរូបគេមិនដែលដើរខុសផ្លូវនោះទេ ដោយគេជាក្មេងល្អម្នាក់។ អ្នកស្រីសប្បាយចិត្តខ្លាំងណាស់ បន្ទាប់ពីកូនប្រុសខ្លួនទទួលបានឱកាសចូលហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិ បាទី ហើយតែងតែទទួលបានការណែនាំល្អៗពីថ្នាក់ដឹកនាំ និងគ្រូបង្វឹកនៅទីនោះ រហូតមកដល់ ក្លិបព្រះខ័នរាជស្វាយរៀង ក៏រូបគេនៅទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំថែមទៀត។

អ្នកស្រីបានសង្កត់ធ្ងន់ថា ៖«សូមអរគុណដល់លោកគ្រូៗទាំងអស់ខ្លាំងណាស់ និងអ្នកជុំវិញកូន។ ខ្ញុំស្រឡាញ់កូនខ្ញុំ និងបានជួយនាំកូនរបស់ខ្ញុំឲ្យដើរផ្លូវល្អ ក្លាយជាមនុស្សល្អ»៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


