កីឡា
លោក Conor ថានឹងផ្ដោតលើកំហុសផ្ទាល់ខ្លួន ដើម្បីត្រៀមប្រកួតបន្ទាប់នៃលីគកំពូលកម្ពុជា
លោក Conor Nestor គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង បាននិយាយថានឹងផ្ដោតលើកំហុសផ្ទាល់ខ្លួនបន្ទាប់ពីរងបរាជ័យ ៣ ប្រកួតជាប់គ្នា ហើយនឹងត្រូវត្រៀមជួបភ្នំពេញក្រោនម្ដងទៀតនៅថ្ងៃអាទិត្យស្អែកនេះ។
ក្លិបព្រះខ័នរាជស្វាយរៀងបានរងបរាជ័យ ៣ ប្រកួតជាប់ៗគ្នាក្រោមថ្វីជើង បឹងកេត, វិសាខា និងភ្នំពេញក្រោន ដែលធ្វើឱ្យ លោក Conor Nestor ទទួលស្គាល់ថាជាកំហុសរបស់ខ្លួនខណៈក៏មានកត្តារួមផ្សំផងដែរ។

គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងបាននិយាយថា៖ «ច្បាស់ណាស់ វាមិនមែនជាអ្វីដែលយើងចង់បាននោះទេ។ យើងខំប្រឹងរាល់ថ្ងៃដើម្បីព្យាយាមឈ្នះ។ ទោះយ៉ាងណាក៏ដោយ មានភាពខុសគ្នាខ្លាំងរវាងការប្រកួតចុងក្រោយ និងប្រកួតផ្សេងទៀត។ ទល់នឹងបឹងកេត និងវិសាខា យើងបានបង្កើតកំហុសរៀងៗខ្លួនហើយត្រូវបានគេដាក់ពិន័យ។ ទល់នឹងភ្នំពេញក្រោន ខ្ញុំមិនអាចនិយាយច្រើនពេកអំពីឧប្បត្តិហេតុក្នុងការប្រកួតនេះទេ ពីព្រោះយើងបានបញ្ជូនលិខិតតវ៉ាអំពីការប្រកួតទៅ CPL»។

ពាក់កណ្ដាលសប្ដាហ៍នេះ ព្រះខ័នរាជស្វាយរៀងបានចាញ់ភ្នំពេញក្រោនដល់ទៅ ២-៥ ខណៈលោកបានបន្តថា៖ «គ្រាប់បាល់ទទួលយកបានចំនួន ៣គ្រាប់ គឺជាកំហុសរបស់ខ្ញុំចំពោះកំហុសបច្ចេកទេសដែលខ្ញុំបានធ្វើក្នុងនាមជាគ្រូបង្វឹក។ សូមកុំបន្ទោសកីឡាករ។ គ្រាប់ទី១ គឺជាកំហុសរបស់អាជ្ញាកណ្តាល និងទី៤ គឺជាកំហុសរបស់អាជ្ញាកណ្តាលខ្សែបន្ទាត់។ សម្រាប់ខ្ញុំ ខ្ញុំត្រូវតែផ្តោតលើកំហុសរបស់ខ្ញុំ ហើយកែលម្អពួកវា ពីព្រោះអ្នកគាំទ្ររបស់យើងសមនឹងទទួលបានភាពប្រសើរជាងនេះ»។

ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបភ្នំពេញក្រោនម្ដងទៀតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះវេលាម៉ោង ៦:៣០នាទីយប់ នៅកីឡដ្ឋានស្មាតអរអេសអិនរបស់ភ្នំពេញក្រោនម្ដង។ ខណៈលោក Cornor Nestor បានឱ្យដឹងថា៖ «ផ្នែកដ៏ធំមួយនៃផែនការប្រកួតរបស់យើងគឺត្រូវលេងឱ្យឆ្ងាយពីគោលដៅរបស់យើងតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយឥទ្ធិពលរបស់មន្ត្រីការប្រកួត (អាជ្ញាកណ្ដាល)»។
គួរបញ្ជាក់ថា បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀងបានធ្លាក់មកឈរលេខ២ ដោយមានពិន្ទុស្មើគ្នាជាមួយ វិសាខា ប៉ុន្តែខុសគ្នាត្រង់រូបមន្ត Head To Head ហើយការប្រកួតនៅសល់ ៣ ប្រកួតទៀតនឹងបញ្ចប់៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


