កីឡា
អ្នកទស្សនាផ្ទាល់ជាង៧០ម៉ឺននាក់ក្នុង១៦ប្រកួតជុំទី១ World Cup
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលទាំង៨ ជើងឯកពិភពលោក ឆ្នាំ២០២២ នេះបានបញ្ចប់ម្នាក់មួយប្រកួតហើយគិតត្រឹមយប់មិញ ពោលគឺបានដំណើរការប្រកួតចំនួន១៦ប្រកួតក្នុងចំណោមក្រុមទាំង៣២។ សរុបអ្នកចូលទស្សនាផ្ទាល់ទាំង១៦ប្រកួតគឺមានប្រមាណជាង៧០ម៉ឺននាក់។

សម្រាប់ការប្រកួតដែលមានអ្នកទស្សនាចូលផ្ទាល់ច្រើនបំផុតគឺរវាង ប្រេស៊ីល ជាមួយ ស៊ែប យប់មិញនេះមានអ្នកទស្សនាដល់ទៅ ៨៨ ១០៣នាក់ នៅកីឡដ្ឋាន Lusail Iconic Stadium និងការប្រកួតក្រុមខ្លាំងអាស៊ី អារ៉ាប៊ីសាអូឌីត ជាមួយ អាហ្សង់ទីន នៅកីឡដ្ឋានដដែលខាងលើគឺមានអ្នកទស្សនាដល់ ៨៨ ០១២នាក់។ អ្នកគាំទ្រនៃការប្រកួតទាំងពីរនេះខាងលើច្រើនជាងការប្រកួតរបស់ក្រុមម្ចាស់ផ្ទះ កាតា ជាមួយអេក្វាទ័រ ដែលមានអ្នកទស្សនាផ្ទាល់ ៦៧ ៣៧២នាក់។

ការប្រកួតដែលមានអ្នកគាំទ្រតិចជាងគេគឺម៉ិកស៊ិក ០-០ ប៉ូឡូញ មានអ្នកទស្សនា ៣៩ ៣៦៩នាក់ និងស្វីស ១-០ កាមេរូន មានអ្នកទស្សនា ៣៩ ០៨៩នាក់។
ខាងក្រោមជាចំនួនអ្នកទស្សនាផ្ទាល់នៃការប្រកួតទាំង១៦ ជុំទី១ក្នុងពូល៖
- ១- កាតា ០-២ អេក្វាទ័រ មានអ្នកទស្សនា ៦៧ ៣៧២នាក់
- ២- សេណេហ្គាល់ ០-២ ហុល្លង់ មានអ្នកទស្សនា ៤១ ៧២១នាក់
- ៣- អង់គ្លេស ៦-២ អ៉ីរ៉ង់ មានអ្នកទស្សនា ៤៥ ៣៣៤នាក់
- ៤- សហរដ្ឋអាមេរិក ១-១ វ៉ែល មានអ្នកទស្សនា ៤៣ ៤១៨នាក់
- ៥- អាហ្សង់ទីន ១-២ អារ៉ាប៊ីសាអូឌីត មានអ្នកទស្សនា ៨៨ ០១២នាក់
- ៦- ម៉ិកស៊ិក ០-០ ប៉ូឡូញ មានអ្នកទស្សនា ៣៩ ៣៦៩នាក់
- ៧- ដាណឺម៉ាក ០-០ ទុយណេស៊ី មានអ្នកទស្សនា ៤២ ៩២៥នាក់
- ៨- បារាំង ៤-១ អូស្ត្រាលី មានអ្នកទស្សនា ៤០ ៨៧៥នាក់
- ៩- អាល្លឺម៉ង់ ១-២ ជប៉ុន មានអ្នកទស្សនា ៤២ ៦០៨នាក់
- ១០- អេស្ប៉ាញ ៧-០ កូស្តារីកា មានអ្នកទស្សនា ៤០ ០១៣នាក់
- ១១- ម៉ារ៉ុក ០-០ ក្រូអាត មានអ្នកទស្សនា ៥៩ ៤០៧នាក់
- ១២- ប៊ែលហ្ស៊ិក ១-០ កាណាដា មានអ្នកទស្សនា ៤០ ៤៣២នាក់
- ១៣- ស្វីស ១-០ កាមេរូន មានអ្នកទស្សនា ៣៩ ០៨៩នាក់
- ១៤- ប្រេស៊ីល ២-០ ស៊ែប មានអ្នកទស្សនា ៨៨ ១០៣នាក់
- ១៥- អ៊ុយរូហ្គាយ ០-០ កូរ៉េខាងត្បូង មានអ្នកទស្សនា ៤១ ៦៦៣នាក់
- ១៦- ព័រទុយហ្គាល់ ៣-២ ហ្គាណា មានអ្នកទស្សនា ៤២ ៦៦២នាក់
ការប្រកួតជុំទី២ សន្សំពិន្ទុក្នុងពូលនឹងចាប់ផ្តើមយប់ ថ្ងៃទី២៥ ខែវិច្ឆិកានេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


