កីឡា
ប៉ះគ្នា២លើកនៅ World Cup អង់គ្លេសអត់ឈ្នះអាមេរិកទេ ចុះយប់នេះ?
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសកំពុងស្វែងរកឱកាសឈ្នះលើកទី២ ដើម្បីបន្តឈរលើកំពូលតារាងពូល B នៃព្រឹត្តិការណ៍ជើងឯកពិភពលោក ឆ្នាំ២០២២ នៅពេលជួប ក្រុមជម្រើសជាតិអាមេរិក វេលាម៉ោង២អធ្រាត្រយប់នេះ នៅកីឡដ្ឋាន Al Bayt បន្ទាប់ពីបើកឆាកលត់ អ៉ីរ៉ង់ ៦-២។

ស្របពេលជាមួយគ្នានេះ ក្រុមអាមេរិក ក៏ប្រឹងប្រែងដើម្បីទទួលបាន៣ពិន្ទុបន្ថែម បន្ទាប់ពីបើកឆាកក្នុងពូលស្មើ ជម្រើសជាតិ វែលស៍ ដោយលទ្ធផល ១-១ កាលពីថ្ងៃចន្ទ។
ព័ត៌មានក្រុម
ប្រធានអង់គ្លេស Harry Kane មិនមានរបួសអ្វីគួរឲ្យព្រួយបារម្ភនោះទេ ហើយក៏បានចូលហ្វឹកហាត់ជាមួយក្រុមវិញហើយ។ លោក Southgate ប្រហែលជាអាចប្រើខ្សែការពារដដែលគឺ Harry Maguire, Kieran Trippier, John Stones និង Luke Shaw។ ចំណែក Kyle Walker បញ្ជាក់ខ្លួនឯងថា កាយសម្បទាពេញល្អសម្រាប់ជំនួបជាមួយអាមេរិក ប៉ុន្តែមិនរំពឹងជាប់ជម្រើស១១នាក់ដំបូងឡើយ។
ខ្សែបម្រើ James Maddison នៅមិនទាន់វិលត្រឡប់ចូលហាត់ជាមួយមិត្តរួមក្រុមទេ ខណៈកីឡាករនាំលេង Bellingham, Declan Rice និង Mason Mount និងបម្រើប្រយុទ្ធ Bukayo Saka, Jude Bellingham និង Raheem Sterling អាចជាជម្រើសដំបូងរបស់លោក Southgate ដែល។

ចំណែក ក្រុមសហរដ្ឋអាមេរិក កីឡាករ Weston McKennie និង Yunus Musah មានរបួសតិចតួចពេលស្មើ វែលស៍ ប៉ុន្តែកីឡាករ Tim Ream និង Antonee Robinson ហើយអ្នកចាំទីរបស់កាំភ្លើងធំ Arsenal កីឡាករ Matt Turner ជាមួយប្រធានក្រុម Tyler Adams អាចជម្រើសដំបូងហើយ។
ប្រវត្តិជួបគ្នា
អង់គ្លេស និងអាមេរិកធ្លាប់ជួបគ្នាច្រើនលើកណាស់ទាំងការប្រកួតមិត្តភាព និងពានរង្វាន់ផ្លូវការ។ ពួកគេធ្លាប់ជួបគ្នា១១ លើក ក្នុងនោះអង់គ្លេស៨ អាមេរិកឈ្នះ២ និងស្មើ១។ ក្នុងជំនួបទាំងអស់នេះ អង់គ្លេសស៊ុតចូលបាន៣៩គ្រាប់លើអាមេរិកដែលស៊ុតចូលបានតែ៧គ្រាប់។

- ឆ្នាំ១៩៥០៖ អង់គ្លេស ០-១ អាមេរិក (FIFA World Cup)
- ឆ្នាំ១៩៥៣៖ អង់គ្លេស ៦-៣ អាមេរិក (មិត្តភាព)
- ឆ្នាំ១៩៥៩៖ អង់គ្លេស ៨-១ អាមេរិក (មិត្តភាព)
- ឆ្នាំ១៩៦៤៖ អង់គ្លេស ១០-០ អាមេរិក (មិត្តភាព)
- ឆ្នាំ១៩៨៥៖ អង់គ្លេស ៥-០ អាមេរិក (មិត្តភាព)
- ឆ្នាំ១៩៩៣៖ អង់គ្លេស ០-២ អាមេរិក (US Cup)
- ឆ្នាំ១៩៩៤៖ អង់គ្លេស ២-០ អាមេរិក (មិត្តភាព)
- ឆ្នាំ២០០៥៖ អង់គ្លេស ២-១ អាមេរិក (មិត្តភាព)
- ឆ្នាំ២០០៨៖ អង់គ្លេស ២-០ អាមេរិក (មិត្តភាព)
- ឆ្នាំ២០១០៖ អង់គ្លេស ១-១ អាមេរិក ((FIFA World Cup)
- ឆ្នាំ២០១៨៖ អង់គ្លេស ៣-០ អាមេរិក (មិត្តភាព)
អ្វីគួរឲ្យកត់សំគាល់រាល់ការប្រកួតពានរង្វាន់ផ្លូវការ អង់គ្លេសមិនដែលឈ្នះអាមេរិកសោះ ប៉ុន្តែរាល់ការប្រកួតមិត្តភាព អាមេរិកមិនដែលឈ្នះអង់គ្លេសឡើយ។

ព្យាករជម្រើស១១នាក់
អង់គ្លេស
- អ្នកចាំទី៖ Pickford
- ខ្សែការពារ៖ Trippier, Stones, Maguire, Shaw;
- ខ្សែបម្រើ៖ Rice, Bellingham; Saka, Mount, Sterling
- ខ្សែប្រយុទ្ធ៖ Kane
សហរដ្ឋអាមេរិក
- អ្នកចាំទី៖ Turner
- ខ្សែការពារ៖ Dest, Zimmerman, Ream, A. Robinson; McKennie
- ខ្សែបម្រើ៖ Adams, Musah; Weah, Sargent
- ខ្សែប្រយុទ្ធ៖ Pulisic
ព្យាករលទ្ធផល
អង់គ្លេសជាក្រុមដែលមានតម្លៃខ្លួនខ្ពស់ជាងគេ សំបូរកីឡាករឆ្នើមៗ ល្បីៗលើលោក។ កាល World Cup ឆ្នាំ២០១៨ អង់គ្លេស ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈអាមេរិកមិនបានជាប់វគ្គជម្រុះឡើងទៅជុំផ្តាច់ព្រ័ត្រនៅរុស្ស៊ី ឡើយកាលពីឆ្នាំ២០១៨។ ដូច្នេះអាមេរិកមានកម្រិតទាបជាងអង់គ្លេស។ លទ្ធផលអាច៖ អង់គ្លេស ៣-១ សហរដ្ឋអាមេរិក៕
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


