កីឡា
មនុស្សមួយចំនួនប្រហែលមិនទាន់ដឹង មូលហេតុ Ronaldo ប្រេស៊ីល កាត់សក់បែបនេះ
កីឡាករ Ronaldo Luís Nazário de Lima បានធ្វើឲ្យពិភពលោកចងចាំមិនភ្លេចអំពីម៉ូដសក់ដ៏ចម្លែករបស់គាត់ នៅពេលក្រុមបាល់ទាត់សាំបាប្រេស៊ីល ឈ្នះជើងឯកពានរង្វាន់ World Cup ឆ្នាំ២០០២។

អតីតខ្សែប្រយុទ្ធក្លិប Real Madrid និង Inter Milan រូបនេះ បានកោរសក់សឹងតែទាំងអស់ ប៉ុន្តែបានទុកសក់មួយចំណិតនៅផ្នែកខាងមុខ។ ចាប់តាំងពីពេលនោះមក ម៉ូដសក់នេះ ត្រូវបានគេស្គាល់និងបង្កភាពល្បីល្បាញ។

ចំពោះមូលហេតុដែល Ronaldo សម្រេចចិត្តកាត់សក់មូដនេះ គាត់បាននិយាយថា “ខ្ញុំមានរបួសជើង ហើយអ្នករាល់គ្នាតែងតែនិយាយអំពីរបួសនោះ។ ខ្ញុំបានសម្រេចចិត្តកាត់សក់របស់ខ្ញុំ ហើយទុកមួយចំណិត។ ខ្ញុំមកហ្វឹកហាត់ ហើយគ្រប់គ្នាបានឃើញខ្ញុំសក់មិនស្អាត។ មនុស្សគ្រប់គ្នានិយាយតែអំពីសក់ ហើយក៏ភ្លេចអំពីរបួសជើង”។

Ronaldo និយាយទៀតថា “ខ្ញុំអាចរក្សាភាពស្ងប់ស្ងាត់ និងសម្រាកបានច្រើនជាងមុន ហើយផ្តោតលើការហ្វឹកហាត់របស់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនមានមោទកភាពចំពោះសក់ខ្លួនឯងទេ ព្រោះវាមើលទៅចម្លែកណាស់។ យ៉ាងណាក៏ដោយ វាគឺជាវិធីដ៏ល្អក្នុងការផ្លាស់ប្តូរប្រធានបទ”។

គួរបញ្ជាក់ថា Ronaldo គឺជាកីឡាករស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងព្រឹត្តិការណ៍ world Cupឆ្នាំ២០០២ ដោយរកបាន៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានមួយគ្រាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ រឿង៣យ៉ាង Ronaldo ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល កាលពីយប់មិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


