កីឡា
លោក Conor Nestor រីករាយក្នុងការត្រលប់មករកជ័យជម្នះវិញសម្រាប់ ព្រះខ័នរាជស្វាយរៀង
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានត្រលប់មករកជ័យជម្នះវិញក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ឆ្នាំ ២០២២ ក្រោយយកឈ្នះដោយលទ្ធផល ២-១ លើក្លិបបឹងកេត នាជំនួបសប្ដាហ៍ទី ២៦ នៃជុំទី ៤ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយចាញ់ ៤ សប្ដាហ៍ជាប់ៗគ្នា។

គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានឲ្យ ‘កម្ពុជាថ្មី’ ដឹងថា «កាលពីសប្ដាហ៍មុន អ្វីដែលសំខាន់គឺយើងវិលត្រលប់ទៅរកភាពឈ្នះវិញ។ នៅពេលដែលទម្រង់លេងរបស់អ្នកមិនល្អ ទំនុកចិត្តរបស់អ្នកមានកម្រិតទាប ដូច្នេះខ្ញុំមានមោទនភាពចំពោះកីឡាកររបស់យើងសម្រាប់ការត្រលប់មកវិញ»។

ជាមួយនឹងលទ្ធផលមិនល្អនៅ ៤ ប្រកួតចុងក្រោយ លោក Conor ក៏បាននិយាយពីបញ្ហាផងដែរ ដោយលោកថា «ទេ! តាមពិតទៅ ខ្ញុំមានអារម្មណ៍ថា យើងមិនបានលេងមិនល្អនៅក្នុងប្រកួតជាច្រើននោះទេ។ ក្នុងការប្រកួត ១-០ ទល់នឹងភ្នំពេញក្រោន យើងលេងមិនបានល្អ បន្ទាប់ពីគេទទួលបានកាតក្រហម ប៉ុន្តែមុននោះ វាគឺជាការប្រកួតដ៏អស្ចារ្យរវាងក្រុមល្អទាំងពីរ។ ការប្រកួតទល់នឹងភ្នំពេញក្រោន នៅខេត្តស្វាយរៀង គឺមិនគួរឲ្យជឿដែលការសម្រេចចិត្តនៅលើទីលានដោយមន្ត្រីអាជ្ញាកណ្ដាលបានសម្រេចការប្រកួត ដូច្នេះខ្ញុំយល់ចំពោះអារម្មណ៍កីឡាកររបស់ខ្ញុំចំពោះការប្រកួតនោះ»។

«ដូចគ្នាដែរការប្រកួតមុននោះយើងស្មើនឹងគូប្រកួតរបស់យើង ប៉ុន្តែបានធ្វើឲ្យមានកំហុសបុគ្គលសំខាន់មួយក្នុងការប្រកួតនីមួយៗ ហើយត្រូវបានពិន័យ។ នោះបង្ហាញអ្នកពីការកើនឡើង នៃស្តង់ដារការប្រកួតនៅក្នុងបាល់ទាត់កម្ពុជា ការប្រកួតមានកម្រិតខ្ពស់ ហើយកំហុសមួយអាចធ្វើឲ្យអ្នកបាត់បង់ពិន្ទុ»។ គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានសង្កត់ធ្ងន់។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងឈរនៅលេខ ៣ នៃតារាងចំណាត់ថ្នាក់ ដោយមានពិន្ទុស្មើគ្នា (៤៩ ពិន្ទុ) ទាំង ៣ ក្រុម ជាមួយភ្នំពេញក្រោន និងវិសាខា តែភ្នំពេញក្រោន ឈរនៅពីលើដោយសារនាំមុខលើរូបមន្ត Head To Head។ ការប្រកួតសប្ដាហ៍ចុងក្រោយ ថ្ងៃសៅរ៍ខាងមុខនេះ គឺជាការប្រកួតកាត់សេចក្ដី ដោយព្រះខ័នរាជស្វាយរៀង ត្រូវជួប វិសាខា ខណៈ ភ្នំពេញក្រោន ជួប បឹងកេត៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


