កីឡា
World Cup រកឃើញពីរគូប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយហើយ
គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកានេះ រកឃើញក្រុមចំនួន៧ហើយឡើងវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។
ក្រុមទាំង៧ដែលបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយគឺ បារាំង ប្រេស៊ីល ព័រទុយហ្គាល់ សេណេហ្គាល់ អង់គ្លេស សហរដ្ឋអាមេរិក និង ហុល្លង់។

ការប្រកួតសន្សំពិន្ទុក្នុងពូល A និង B បានបញ្ចប់ហើយ។ ក្រុមជម្រើសជាតិ ហុល្លង់ មាន៧ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ១ ពូល A បន្ទាប់ពីឈ្នះ២ប្រកួត និងស្មើ១ប្រកួត ហើយសេណេហ្គាល់ មាន៦ពិន្ទុ ស្ថិតនៅលេខ២ ពូល A បន្ទាប់ពីឈ្នះ២ប្រកួត និងចាញ់១ប្រកួត។
ចំណែកនៅពូល B អង់គ្លេស មាន៧ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ១ បន្ទាប់ពីឈ្នះ២ប្រកួត និងស្មើ១ប្រកួត ខណៈសហរដ្ឋអាមេរិក មាន៥ពិន្ទុ ស្ថិតនៅលេខ២ បន្ទាប់ពីឈ្នះ១ប្រកួត និងស្មើ២ប្រកួត។

ក្រោយបញ្ចប់សន្សំពិន្ទុពូល A និង B ពេលនេះរកឃើញពីរគូប៉ះគ្នានៅវគ្គ១៦ក្រុមចុងក្រោយគឺ
- ហុល្លង់ លេខ១ ពូល A ប៉ះ សហរដ្ឋអាមេរិក លេខ២ ពូល B
- អង់គ្លេស លេខ១ ពូល B ប៉ះ សេណេហ្គាល់ លេខ២ ពូល A

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


